ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​សាលា​លក​ធ្វើ​ពល​កម្ម​កាយ​ដីឃើញ​គ្រាប់​កាំ​ភ្លើង​២,២០០គ្រាប់

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ សិស្ស​សាលា​បឋម​សិក្សាលក​ព្រែក​ចាក​ ឃុំ​ឫស្សី​ស្រុក​ខាង​លិច​ ស្រុក​កំពង់​ត្រាច​ពេល​ធ្វើ​ពល​កម្ម​កា.ប់​ដី​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់ ​ផ្ទុះ​នៅ​ក្នុង​បរិ​វេណ​សាលា​។ បន្ទាប់​​ពី​ប្រទះ​ឃើញ​គ្រាប់ជា​ច្រើន​នៅ​ក្នុង​រណ្តៅ​នោះ លោក​នាយក​បាន​​ផ្អាក​ការ​ធ្វើ​ពល​កម្ម​ ហើយ​​រាយ​ការណ៍​ទៅ​​សមត្ថ​កិច្ច​។ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ក្រុម​ស៊ីម៉ាក់​បាន​ទៅ​​រុក​រក​ពិនិត្យ​ឃើញ​ថា​ មាន​គ្រាប់​ជា​ច្រើន​នៅ​ក្នុង​ដី​មិន​ទាន់​ផ្ទុះពិត​មែន

ខេត្ត​កំពត ៖ សិស្ស​សាលា​បឋម​សិក្សាលក​ព្រែក​ចាក​ ឃុំ​ឫស្សី​ស្រុក​ខាង​លិច​ ស្រុក​កំពង់​ត្រាច​ពេល​ធ្វើ​ពល​កម្ម​កាប់​ដី​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​បរិ​វេណ​សាលា​។ បន្ទាប់​​ពី​ប្រទះ​ឃើញ​គ្រាប់ជា​ច្រើន​នៅ​ក្នុង​រណ្តៅ​នោះ លោក​នាយក​បាន​​ផ្អាក​ការ​ធ្វើ​ពល​កម្ម​ ហើយ​​រាយ​ការណ៍​ទៅ​​សមត្ថ​កិច្ច​។ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ក្រុម​ស៊ីម៉ាក់​បាន​ទៅ​​រុក​រក​ពិនិត្យ​ឃើញ​ថា​ មាន​គ្រាប់​ជា​ច្រើន​នៅ​ក្នុង​ដី​មិន​ទាន់​ផ្ទុះពិត​មែន​។

លោក​ខេង ជា មន្ត្រី​ប៉េ​អឹម​ប្រចាំ​ទី​ស្នាក់​ការ​អន្តរា​គមន៍​លក​ព្រែក​ចាក​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​ទទួល​​ព័ត៌​មាន​ពី​លោក​នាយក​សាលា​បឋម​សិក្សា​លក​ថា ពេល​សិស្ស​ធ្វើ​ពល​កម្ម​ប្រទះ​ឃើញ​គ្រាប់​នៅ​ក្នុង​រណ្តៅ​ដី​ជា​ច្រើន​គ្រាប់​មកកង​​​រាជអាវុធ​ហត្ថ​បាន​ទៅ​យាម​នៅ​តំបន់​មាន​គ្រោះ​ថ្នាក់​នោះមិន​ឱ្យ​សិស្ស​ទៅ​ប៉ះ​ពាល់​ឡើយ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ​ក្រុម​មន្ត្រីស៊ីម៉ាក់​បាន​រុក​រក​ឃើញ​កប់​នៅ​ក្នុង​ដី​មាន​គ្រាប់​កាំ​ភ្លើង​យន្ត​មី​ត្រៃយើរ​ចំនួន​១.៥០០​គ្រាប់ និង​ប្រភេទ​គ្រាប់​១២,៧​​ចំនួន៧កេស ក្នុង​១កេស​ ស្មើ​នឹង​១០០​គ្រាប់​។

លោក​ខេង ជា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​មាន​ប្រសាសន៍​ថា​ គ្រាប់​ទាំង​អស់នោះ​បន្សល់​ទុក​តាំង​ពី​ឆ្នាំ​១៩៧២​មក​ម្ល៉េះ​ ហើយអាចបង្ក​គ្រោះ​ថ្នាក់​ បើ​មិន​មាន​ការ​ផ្តល់​ដំណឹង​នេះ​ទៅខាង​​ស៊ីម៉ាក់​ទេ។ ​នៅ​ភ្នំ​លក​នេះ​បើ​តាម​អ្នក​ស្រុក​ថា​ ជា​​សមរភូមិ​ក្តៅ​គគុក​មួយ​ក្នុង​សម័យសង្គ្រាម​​។ បន្ទាប់​ពី​ប្រទះឃើញ​រណ្តៅ​គ្រាប់​នេះ​ក្រុម​ស៊ីម៉ាក់​បាន​បន្ត​រុក​រក​នៅ ក្នុង​បរិវេណ​សាលា​នោះ​ទៀត​ចៀស​វាង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​សិស្ស និង​ប្រជា​ពលរដ្ឋ​ជា​យថា​ហេតុ​៕