ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែនព្រេន​​ឡានថ្មី​រួច ម្ចាស់ឡើងបើក ជួបគ្រោះធ្លា.ក់​ប្រឡាយ​ទឹក​ស្អុយ​ប្រ​ឡា.ប់​ផ្ញា​រ​ជើង​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​ RX ៣០០​ មួយ​គ្រឿង ​ម្ចាស់​ទើបតែ​ទិញ​ថ្មី​ៗ ​និង​រៀបចំ​ទិញ​ផ្លែ​ឈើ​សែន​រួច​ហើយ ​បាន​បើក​រឺ​យ៉ែ​​ថយក្រោយ​ច្រឡំ​ជាន់​ហ្គែ​រក៏​ជ្រុល​បុកខឿន ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​បណ្ដាល​ឲ្យ​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​ RX ៣០០​ មួយ​គ្រឿង ​ម្ចាស់​ទើបតែ​ទិញ​ថ្មី​ៗ ​និង​រៀបចំ​ទិញ​ផ្លែ​ឈើ​សែន​រួច​ហើយ ​បាន​បើក​រឺ​យ៉ែ​​ថយក្រោយ​ច្រឡំ​ជាន់​ហ្គែ​រក៏​ជ្រុល​បុកខឿន ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​បណ្ដាល​ឲ្យ​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ប្រឡាយ​បាក់​ទូក តាម​ផ្លូវ​១០៣​ ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

រថយន្ត​មួយគ្រឿង​​ខាងលើ​ម៉ាក​Lexus RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-7632​បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​បាន​រង​របួស​ឈ្លក់ទឹក​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

តាម​​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​នោះ​ ម្ចាស់​ទើបតែ​ទិញ​នៅ​ពេល​ថ្មី​ៗ​ហើយ​បាន​ចត​ទុក​នៅ​ក្នុងផ្ទះ​នៅ​ចំណុច​កើតហេតុ​ខាងលើ​ផ្លូវ​ស្រប​ប្រឡាយ​បាក់​ទូក ដោយ​រៀបចំ​សែនព្រេន ដើម្បី​សេចក្តីសុខ​ ។ ​បន្ទាប់​ពី​សែន​រួច នៅ​មុន​ពេល​កើតហេតុ ម្ចាស់​ដែល​ទើបតែ​រៀន​បើកបរ​នៅ​ស្ទើរ ​ក៏បាន​ឡើង​រថយន្ត​បើក​ថយ​ចេញពីផ្ទះ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក៍​ច្រឡំ​ជាន់​ហ្គែ​រ​ជ្រុល​បុក​ខឿន​មាត់​ប្រឡាយ ​ហើយ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ក្រឡាប់​ផ្ញា​រ​កង់​ស្ទើរ​លិច​បាត់​។

តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា​ភ្លាម​ៗ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ក៍បាន​នាំ​គ្នា​ទៅ​ជួយ​សង្គ្រោះ​យក​អ្នកបើកបរ​ចេញ​រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​បន្ទាប់​ពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៍បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​សហការ​ជាមួយ​ក្រុម​គ្រួសារ​ម្ចាស់​រថយន្ត​បាន​ហៅ​រថយន្ត​មក​ស្ទូច​យក​ទៅ​ដាក់​យានដ្ឋាន​ដើម្បី​ជួសជុល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ