ប្រទេសបារាំង ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤ បានបិទបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ បន្ទាប់ពីដំណើរការអស់រយៈពេល១៦ថ្ងៃ ចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃពិធីបើក។
បើទោះបីជាការប្រកួតព្រឹត្តិការណ៍កីឡាចម្រុះដ៏ធំបំផុតរបស់ពិភពលោកនៅឆ្នាំនេះ ដែលមានអត្តពលិកសរុបចំនួន ១០,៥០០នាក់មកពីប្រទេស និងប្រជាជាតិចំនួន ២០៦ នៅទូទាំងពិភពលោកបានបញ្ចប់ទៅក៏ពិតមែន។ ប៉ុន្តែសារព័ត៌មានអន្តរជាតិធំៗមួយចំនួន នៅតែបន្តចេញផ្សាយអំពីអត្តពលិកស្រីចាយសម្រស់ សិចស៊ី និងទាក់ទាញខ្លាំងបំផុតប្រចាំព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនេះ។
កីឡាការិនីហែលទឹកប៉ារ៉ាហ្គាយ Luana Alonso អាយុ២០ឆ្នាំ ដែលចូលរួមប្រកួតលើវិញ្ញាសាហែលរបៀបមេអំបៅឯកត្តជនចម្ងាយ ១០០ម៉ែត្រ។ ប៉ុន្តែមិនអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយ ដោយបញ្ចប់នៅចំណាត់ថ្នាក់រួមទី ២៩ នៅក្នុងចំណោមកីឡាការិនីសរុប៣២នាក់។
កីឡាការិនីអត្តពលកម្មអាល្លឺម៉ង់ Alica Schmidt អាយុ២៥ឆ្នាំ ដែលប្រកួតនៅលើវិញ្ញាសារត់បណ្តាក់ ៤គុណនឹង៤០០ម៉ែត្រ (4 × 400 m relay) និងវិញ្ញាសារត់បណ្តាក់ចម្រុះ ៤គុណនឹង៤០០ម៉ែត្រ ប៉ុន្តែមិនអាចដណ្តើមបានមេដាយ។
កីឡាការិនីយូដូអ៊ុយក្រែន Daria Bilodid អាយុ២៣ឆ្នាំ ដែលប្រកួតលើវិញ្ញាសា ៥៧គីឡូក្រាម ប៉ុន្តែធ្លាក់ត្រឹមវគ្គ១៦នាក់ចុងក្រោយ។
កីឡាការិនីលោតទឹកប្រេស៊ីល Ingrid Oliveira អាយុ២៨ឆ្នាំ ដែលប្រកួតនៅលើវិញ្ញាសាលោត ១០ម៉ែត្រ Platform ប៉ុន្តែមិនអាចឈានទៅវគ្គពាក់កណ្តាលផ្តាច់។
កីឡាការិនីជិះស្គីលើទឹក (surfing) ជនជាតិជប៉ុន Shino Matsuda អាយុ២២ឆ្នាំ ប៉ុន្តែធ្លាក់ត្រឹមវគ្គជម្រុះជុំទី ៣។
កីឡាការិនីហែលទឹកអាមេរិក Alex Walsh អាយុ២៣ឆ្នាំ ដែលប្រកួតលើវិញ្ញាសា ២០០ម៉ែត្រ ហែលបួនរបៀបឯកត្តជន (Medley) ប៉ុន្តែមិនអាចដណ្តើមបានមេដាយ ។
កីឡាការិនីបាល់ទះក្នុងសាលតួកគី Hande Baladın អាយុ២៦ឆ្នាំ ដែលជួយតួកគីឈានដល់ការប្រកួតដណ្តើមមេដាយសំរឹទ្ធ ប៉ុន្តែបរាជ័យក្រោមថ្វីដៃប្រេស៊ីល។
កីឡាការិនីកាយសម្ព័ន្ធអាមេរិក Sunisa Lee ដែលចូលរួមចំនួន៧វិញ្ញាសាទាំងឯកត្តជន និងក្រុម។ កីឡាការិនីអាយុ២១ឆ្នាំរូបនេះ ឈ្នះមេដាយមាសលើវិញ្ញាសាក្រុម Team All-Around និងមេដាយសំរឹទ្ធលើវិញ្ញាសាឯកត្តជន All-Around និងវិញ្ញាសាឯកត្តជន Uneven Bars។
កីឡាការិនីអត្តពលកម្មផ្នែកលោតរំលងបង្គោល (Pole Vault) ចក្រភពអង់គ្លេស Molly Caudery អាយុ២៤ឆ្នាំ ប៉ុន្តែមិនអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាការិនីបាល់ទាត់កាណាដា Jordyn Huitema អាយុ២៣ឆ្នាំ ប៉ុន្តែមិនអាចជួយក្រុមជម្រើសជាតិរបស់ខ្លួន ឈានដល់ការប្រកួតដណ្តើមមេដាយឡើយ។
កីឡាការិនីអត្តពលកម្មមកពីកោះហ្គាំ Regine Tugade អាយុ២៦ឆ្នាំ ប្រកួតលើវិញ្ញាសា រត់ ១០០ម៉ែត្រឯកត្តជន ប៉ុន្តែមិនអាចដណ្តើមេដាយ។
កីឡាការិនីអត្តពលកម្មហូឡង់ Lieke Klaver អាយុ២៥ឆ្នាំ ប្រកួតលើវិញ្ញាសារត់បណ្តាក់ចម្រុះ ៤គុណនឹង៤០០ម៉ែត្រ ដោយឈ្នះមេដាយមាស និងរត់បណ្តាក់ ៤គុណនឹង៤០០ម៉ែត្រ ដោយឈ្នះមេដាយប្រាក់។ ប៉ុន្តែសម្រាប់វិញ្ញាសារត់ ៤០០ម៉ែត្រឯកត្តជន មិនទទួលជោគជ័យ។
កីឡាការិនីអត្តពលកម្មផ្នែកលោតរំលងបង្គោល (Pole Vault) មកពីកាណាដា Alysha Newman ដោយដណ្តើមបានមេដាយសំរឹទ្ធ។
កីឡាការិនីអត្តពលកម្មប៉ូឡូញ Ewa Swoboda អាយុ២៧ឆ្នាំ ប្រកួតលើវិញ្ញាសារត់ ១០០ម៉ែត្រឯកត្តជន និងរត់បណ្តាក់ ៤គុណនឹង១០០ម៉ែត្រ ប៉ុន្តែពុំទទួលជោគជ័យ។
កីឡាការិនីបាល់ទាត់អាល្លឺម៉ង់ Jule Brand អាយុ២១ឆ្នាំ ប៉ុន្តែមិនអាចជួយក្រុមជម្រើសជាតិរបស់ខ្លួន ឈានដល់ការប្រកួតដណ្តើមមេដាយឡើយ៕
ចែករំលែកព័តមាននេះ