ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​! អត្ត​ព​លិ​ក​ឈ្នះ​មេដាយមាស​ច្រើន​ជាងគេ​បំផុត នៅ​អូ​ឡាំ​ពិ​ក​ប៉ា​រី​ស​ឆ្នាំ​នេះ

5 ខែ មុន

ប្រទេស​បារាំង ៖ កីឡាករ​ហែល​ទឹក​ម្ចាស់ផ្ទះ​បារាំង Leon Marchand ត្រូវ​បាន​កត់ត្រា​ឈ្មោះ​ជា​អត្ត​ព​លិ​ក​ឈ្នះ​មេដាយមាស​ច្រើន​ជាងគេ​បំផុត នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤​។ ចំណែក​កីឡាការិនី​ហែល​ទឹក​ចិន Zhang…

ប្រទេស​បារាំង ៖ កីឡាករ​ហែល​ទឹក​ម្ចាស់ផ្ទះ​បារាំង Leon Marchand ត្រូវ​បាន​កត់ត្រា​ឈ្មោះ​ជា​អត្ត​ព​លិ​ក​ឈ្នះ​មេដាយមាស​ច្រើន​ជាងគេ​បំផុត នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤​។ ចំណែក​កីឡាការិនី​ហែល​ទឹក​ចិន Zhang Yufei គឺជា​អត្ត​ព​លិ​ក​ឈ្នះ​មេដាយ​សរុប​ច្រើន​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​។

កីឡាករ​បារាំង Leon Marchand វ័យ​២២​ឆ្នាំ ឈ្នះ​មេដាយ​សរុប ៥​គ្រឿង ដោយ​ក្នុង​នោះ មាស ៤​គ្រឿង លើ​វិញ្ញាសា ២០០​ម៉ែត្រ ហែល​របៀប​កង្កែប​ឯកត្តជន (Breaststroke) វិញ្ញាសា ២០០​ម៉ែត្រ ហែល​របៀប​មេអំបៅ​ឯកត្តជន (Butterfly) វិញ្ញាសា ២០០​ម៉ែត្រ និង ៤០០​ម៉ែត្រ ហែល​បួន​របៀប​ឯកត្តជន (Medley) និង​សំរឹទ្ធ​លើ​វិញ្ញាសា ៤​គុណ​នឹង​១០០​ម៉ែត្រ ហែល​បណ្តាក់​បួន​របៀប (4×100 m Medley)​។ Leon Marchand គឺជា​កីឡាករ​ដំបូង​បំផុត​របស់​បារាំង និង​ជា​កីឡាករ​ហែល​ទឹក​ទី ៧ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​អូ​ឡាំ​ពិ​ក ដែល​ឈ្នះ​មេដាយមាស​ឯកត្តជន​៤​គ្រឿង នៅ​ក្នុង​ព្រឹត្តិការណ៍​តែ​មួយ​។

កីឡាការិនី​ចិន Zhang Yufei វ័យ​២៦​ឆ្នាំ គឺជា​អត្ត​ព​លិ​ក​ឈ្នះ​មេដាយ​សរុប​ច្រើន​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤​។ ក្រោយ​ឈ្នះ​មេដាយ​សរុប​ចំនួន ៦​គ្រឿង ប្រាក់ ១​គ្រឿង លើ​វិញ្ញាសា ៤​គុណ​នឹង​១០០​ម៉ែត្រ ហែល​ចម្រុះ​បណ្តាក់​គ្នា (Mixed 4 × 100 me medley) និង​សំរឹទ្ធ ៤​គ្រឿង លើ​វិញ្ញាសា ៥០​ម៉ែត្រ ហែល​សេរី​ឯកត្តជន វិញ្ញាសា ១០០​ម៉ែត្រ ហែល​របៀប​មេអំបៅ​ឯកត្តជន វិញ្ញាសា ២០០​ម៉ែត្រ ហែល​របៀប​មេអំបៅ​ឯកត្តជន វិញ្ញាសា ៤​គុណ​នឹង​១០០​ម៉ែត្រ ហែល​បណ្តាក់​សេរី និង​វិញ្ញាសា ៤​គុណ​នឹង​១០០​ម៉ែត្រ ហែល​បណ្តាក់​បួន​របៀប​។

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ បាន​រៀបចំ​ពិធី​បើក​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ហើយ​ដំណើរការ​ប្រកួត​រហូត​ដល់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​នៃ​ពិធី​បិទ​ព្រឹត្តិការណ៍​៕ (ប្រភព ៖ NBC10 Philadelphia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ