ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​ជា​ច្រើន​ត្អូញត្អែរ​រឿង​កង្វះ​ម្ហូបអាហារ នៅ​ភូមិ​អូ​ឡាំ​ពិ​ក​ប៉ា​រី​ស រួម​នឹង​បញ្ហា​ផ្សេង​ទៀត

5 ខែ មុន

ប្រទេស​បារាំង ៖ អត្ត​ព​លិ​ក​ជា​ច្រើន​ដែល​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ​២០២៤ កំពុង​ត្អូញត្អែរ​អំពី​កង្វះ​ម្ហូបអាហារ​ទទួលទាន នៅ​ឯ​ភូមិ​អូ​ឡាំ​ពិ​ក​ប៉ា​រី​ស​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត​បារាំង L’Équipe បាន​រាយការណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ​។ ភូមិ​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ២០២៤ គឺជា​កន្លែង​ស្នាក់​នៅ​របស់​អត្ត​ពលិកម​ក​ពី​ជុំវិញ​ពិភព​លោក…

ប្រទេស​បារាំង ៖ អត្ត​ព​លិ​ក​ជា​ច្រើន​ដែល​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ​២០២៤ កំពុង​ត្អូញត្អែរ​អំពី​កង្វះ​ម្ហូបអាហារ​ទទួលទាន នៅ​ឯ​ភូមិ​អូ​ឡាំ​ពិ​ក​ប៉ា​រី​ស​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត​បារាំង L’Équipe បាន​រាយការណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ភូមិ​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ២០២៤ គឺជា​កន្លែង​ស្នាក់​នៅ​របស់​អត្ត​ពលិកម​ក​ពី​ជុំវិញ​ពិភព​លោក ដែល​ចូលរួម​ប្រកួត​ទាំងអស់​។ ចំណែក​អាហារ​ដ្ឋា​ន​នៅ​ទីនោះ បើក​ដំណើរការ​ទាំងថ្ងៃទាំង​យប់ ដោយ​បម្រើ​ម្ហូបអាហារ​ជាង​៤​ម៉ឺន​ចាន​ក្នុង​១​ថ្ងៃ ជាមួយ​មុខម្ហូប​ជាង​៥០០​មុខ​។

ស្រប​ពេល​ហាង​កាហ្វេ​ទីតាំង​នៅ​កណ្តាល​ភូមិ​អូ​ឡាំ​ពិ​ក ភាគ​ខាងជើង​ក្រុងប៉ារីស ដែល​អាច​បម្រើ​មនុស្ស​បាន​៣,២០០​នាក់ នៅ​ក្នុង​ពេល​តែ​មួយ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់ ដើម្បី​បំពេញតម្រូវការ​អត្ត​ព​លិ​ក​នៅ​ទីនោះ រហូត​ដល់​អត្ត​ព​លិ​ក​ជា​ច្រើន​កំពុង​ត្អូញត្អែរ​អំពី​រឿង​នេះ​។

ការ​រៀបចំ​ម្ហូបអាហារ​ជា​មធ្យម​ចំនួន​ពីរ​ចាន​កន្លះ​ក្នុង​មួយ​ថ្ងៃ សម្រាប់​អត្ត​ព​លិ​ក​ម្នាក់​ៗ ដោយ​មាន​អាហារ​សរុប​ចំនួន​៦០០​តោន​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​គណនា​នេះ មិន​បាន​បំពេញ​តាម​តម្រូវការ​ជាក់ស្តែង​នោះ​ទេ​។ កាសែត​បារាំង L’Équipe បាន​រាយការណ៍​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ អត្ត​ព​លិ​ក​ជា​ច្រើន​បាន​ត្អូញត្អែរ​អំពី​កង្វះ​ស៊ុត និង​សាច់​ជាដើម​។ ចំណែក​ក្រុម​អត្ត​ព​លិ​ក​ខ្លះ ត្រូវ​បញ្ជូន​មេ​ចុងភៅ​ផ្ទាល់​របស់​ពួក​គេ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​អាហារ​នៅ​ភូមិ​អូ​ឡាំ​ពិ​ក​
ប៉ា​រី​ស​។

ជាក់ស្តែង លោក Andy Anson នាយក​ប្រតិបត្តិ​សមាគម​អូ​ឡាំ​ពិ​ក​អង់គ្លេស​បាន​និយាយ​ថា ដើម្បី​បំពេញតម្រូវការ​អាហារ​របស់​អត្ត​ព​លិ​ក​អង់គ្លេស ក្រុមការងារ​ត្រូវ​អញ្ជើញ​មេ​ចុងភៅ​ទៅ​កាន់​ទី​ស្នាក់ការ​កណ្តាល​ពួក​គេ​នៅ​តំបន់ Clichy ចម្ងាយ​ប្រហែល​៤​គីឡូម៉ែត្រ​ពី​ភូមិ​អូ​ឡាំ​ពិ​ក​។ បើ​តាម​កាសែត Daily Mail បាន​រាយការណ៍​ថា អត្ត​ព​លិ​ក​អង់គ្លេស​ជា​ច្រើន​បាន​ជ្រើសរើស​ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច​នៅ​ទីនោះ ជំនួស​ឱ្យ​ការ​ទទួលទាន​នៅ​ភូមិ​អូ​ឡាំ​ពិ​ក​។

ដោយឡែក អត្ត​ព​លិ​ក​ឥណ្ឌា​ក៏​បាន​រាយការណ៍​អំពី​កង្វះ​អាហារ​ផង​ដែរ​។ ជាក់ស្តែង កីឡាការិនី​វាយ​សី Tanisha Crasto បាន​និយាយ​ថា នាង​មិន​អាច​ញ៉ាំ​ម្ហូបបួស​ឥណ្ឌា នៅ​ភោជនីយដ្ឋាន​សម្រាប់​អាហារ​ថ្ងៃត្រង់​បាន​ទេ ព្រោះ​ខាត​ពេលវេលា​។ ស្រប​ពេល​ដែល​អត្ត​ព​លិ​កមួយ​ចំនួន​ផ្សេង​ទៀត​ត្អូញត្អែរ​ថា អាហារ​ថ្ងៃត្រង់​នៅ​ឯ​ភូមិ​អូ​ឡាំ​ពិ​ក​មិន​ឆ្ងាញ់​ទាល់តែ​សោះ​។

ឆ្លើយ​តប​នឹង​ការ​ត្អូញត្អែរ​នេះ បុគ្គលិក​ផ្ទះបាយ​នៅ​ភូមិ​អូ​ឡាំ​ពិ​កបាន​និយាយ​ថា ពួក​គេ​បាន​ទទួល​ស្គាល់​មតិ​កែ​លម្អ ហើយនឹង​កែសម្រួល​អាហារូបត្ថម្ភ​ឱ្យ​សម​ស្រប​។ អ្នកនាំពាក្យ​ផ្ទះបាយ​ភូមិ​អូ​ឡាំ​ពិ​កបាន​ប្រាប់​កាសែត L’Equipe ថា ពួក​គេ​កំពុង​ទទួលយក​មតិ​រិះគន់ ហើយ​កំពុងធ្វើការ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ដល់​អាហារ​ដ្ឋា​ន សម្រាប់​បម្រើ​ដល់​អត្ត​ព​លិ​ក​ទាំងអស់​។ យោង​តាម​អ្នក​រៀបចំ​នៅ Paris 2024 អះអាង​ថា អាហារ​សម្រាប់​អត្ត​ព​លិ​ក​នៅ​ភូមិ​អូ​ឡាំ​ពិ​ក ត្រូវ​បាន​បម្រើ​ដោយ​ចុងភៅ​ចំណាន​ៗ​មក​ពី​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ ៣ Michelin ។

ក្រៅ​អំពី​ការ​ខ្វះខាត​អាហារ គណៈកម្មការ​រៀបចំ​ក៏​ទទួល​រង​ការ​រិះគន់ រឿង​មិន​បាន​ដំឡើង​ម៉ាស៊ីនត្រជាក់​នៅ​ក្នុងភូមិ​អូ​ឡាំ​ពិ​ក​។ ជាក់ស្តែង ក្រុម​អត្ត​ព​លិ​ក​ដូច​ជា ជប៉ុន សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អូស្ត្រាលី ដា​ណឺ​ម៉ាក កា​ណា​ដា ក្រិ​ក និង​អ៊ី​តា​លី ត្រូវ​ដំឡើង​ឧបករណ៍​ម៉ាស៊ីនត្រជាក់​ផ្ទាល់ខ្លួន ដើម្បី​បម្រើ​ដល់​អត្ត​ព​លិ​ក​ពួក​គេ​។ លើស​ពី​នេះ​ទៀត អត្ត​ព​លិ​ក​ជា​ច្រើន​ក៏​បាន​ត្អូញត្អែរ​ផង​ដែរ​អំពី​កង្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ប្រកួត​។

ដោយ​ក្នុង​នោះ កីឡាការិនី​ហែល​ទឹក​សញ្ជាតិ​កា​ណា​ដា Maggie MacNeil បាន​បង្ហោះ​វី​ដេ​អូ​តាម​អ៊ីនធឺណិត ហើយ​និយាយ​ថា អត្ត​ព​លិ​ក​ត្រូវ​ជិះឡាន​ក្រុង​តាម​ផ្លូវ​ពី​ភូមិ​អូ​ឡាំ​ពិ​ក​ទៅ​អាង​ហែល​ទឹក​។ ហើយ​ចម្ងាយ​ពី​ភូមិ​អូ​ឡាំ​ពិ​ក​ទៅ​កន្លែង​ប្រកួត​ហែល​ទឹក​ប្រហែល​១៥​គីឡូម៉ែត្រ ប៉ុន្តែ​អត្ត​ព​លិ​ក​ខ្លះ​ត្រូវ​ចំណាយពេល​ពីរ​ម៉ោង ដើម្បី​ទៅ​ដល់ទី​នោះ ដោយសារ​តែ​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​៕ (​ប្រភព ៖ VnExpress, L’Équipe និង Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ