ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើង១ក្រុម (មានគ្នា៣នាក់) ដែលមួយម៉ូតូមានកាំបិតក្រុមដៃធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ២នាក់ ម្នាក់ជាស្ត្រីរត់គេច រួចកាប់បានតែម៉ូតូខ្ទេចខ្ទីរ កើតឡើងកាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋបានប្រាប់ថា មានក្មេងទំនើង១ក្រុមមានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ មិនចាំផ្លាកលេខ និងមានកាំបិតគ្រប់ដៃ បានធ្វើសកម្មភាពដេញកាប់ចាក់ទៅលើជនរងគ្រោះ២នាក់ជិះម៉ូតូ១គ្រឿងគេចអត់រួច បើកចូលមុខផ្ទះអ្នកស្រុករត់ចូលអោយគេជួយ ហើយត្រូវបានក្មេងទំនើងកាប់ម៉ូតូខ្ទេចខ្ទីរ ហើយបើកម៉ូតូគេចខ្លួនបាត់អស់ ។
ជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុបែបនេះ គឺពួកគាត់បានជិះត្រឡប់ពីដើរលេងមកផ្ទះវិញ ក៏ត្រូវបានក្មេងទំនើងដេញកាប់តែម្តង សំណាងបើកម៉ូតូគេចចូលផ្ទះអ្នកស្រុកអោយជួយតែក្មេងទំនើងកាប់ខ្ទិចម៉ូតូ១គ្រឿង។
នាយប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាលបានបញ្ជាក់ថា ក្រោយក្មេងទំនើងដេញកាប់ជនរងគ្រោះមិនបានកាប់ម៉ូតូបំផ្លាញខ្ទេច តែជនរងគ្រោះ២នាក់ម្នាក់ជាស្ត្រី ដូចជាមិនឃើញមកដាក់ពាក្យបណ្តឹង តែសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកអ្នកជនបង្កទាំងនោះហើយ ។
ចែករំលែកព័តមាននេះ