ខេត្តស្វាយរៀង៖ លោកប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង បានចេញលិខិតអំពាវនាវស្តីពីការរៀបចំពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ«ទូកនាគ, ទូកកានូ, កាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើស
រើសជើងឯកថ្នាក់ជាតិ» ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា «លើកទី១ ឆ្នាំ២០២៤ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នាទន្លេវ៉ៃគោ ក្រុងស្វាយរៀង វេលាម៉ោង៨ព្រឹកតទៅ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវអ្នកឧកញ៉ា លោកឧកញ៉ា លោកលោកស្រី មន្ត្រីរាជការ ប្រជាពលរដ្ឋ ទូទាំងព្រះរាជណាចក្រកម្ពុជា មេត្តាចូលរួមទស្សនា និងអបអរសាទរការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ«ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា» លើកទី១ឆ្នាំ២០២៤នេះ ដើម្បីលើកស្ទួយវិស័យកីឡាទូកប្រពៃណីខ្នាតអន្តរជាតិឲ្យរីកចម្រើន កីឡានាំមកសាមគ្គីភាព មិត្តភាព ក្រោមម្លប់សន្តិភាព៕
ចែករំលែកព័តមាននេះ