(សិង្ហបុរី )៖ សិង្ហបុរីបានជាប់ឈ្មោះជាទីក្រុងដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោកសម្រាប់អ្នកទេសចរបន្ទាប់មកគឺទីក្រុងតូក្យូរបស់ជប៉ុន និងតូរ៉ុនតូរបស់កាណាដា។
នៅក្នុងការសិក្សាមួយរបស់ Forbes Advisor, បានវាស់ស្ទង់ទីក្រុងចំនួ៦០ ឆ្លងកាត់ការវាយតម្លៃចំនួនប្រាំពីរ៖ សន្តិសុខសុខភាព ហានិភ័យឧក្រិដ្ឋកម្ម សន្តិសុខហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខឌីជីថល សុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាពការធ្វើដំណើរ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ វាបានរកឃើញថា ប្រទេសសិង្ហបុរីមានចំណាត់ថ្នាក់សុវត្ថិភាពខ្ពស់បំផុតដោយសារច្បាប់តឹងរ៉ឹង និងអត្រាឧក្រិដ្ឋកម្មទាប។
ប្រទេសកោះនេះក៏មានហានិភ័យគ្រោះធម្មជាតិទាបបំផុតផងដែរ ដោយសារតែសុវត្ថិភាពទាក់ទងរបស់វាពីព្យុះទីហ្វុង និងការរញ្ជួយដី។
ការសិក្សាក៏បានសរសើរពីគុណភាពនៃសេវាកម្មថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ និងហានិភ័យសុវត្ថិភាពឌីជីថលទាប ដែលឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់អ៊ីនធឺណិតដោយសេរីដោយមិនភ័យខ្លាចការរំលោភឯកជនភាព ការលួចអត្តសញ្ញាណ ឬការវាយប្រហារតាមអ៊ីនធឺណិត។
ខណៈទីក្រុង Caracas ក្នុងប្រទេស Venezuela ត្រូវបានគេដាក់ឈ្មោះថាជាទីក្រុងគ្រោះថ្នាក់បំផុតក្នុងពិភពលោក៕ ប្រភព៖ forbesindia
ចែករំលែកព័តមាននេះ