មិនរួចខ្លួននោះទេ ! លួចគេបានវាគ្រាន់ ពេលសមត្ថកិច្ចចាប់បានទឹកភ្នែក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកក្កដានេះ នៅវេលាម៉ោងប្រហែល០៤និង ៣០នាទីទៀបភ្លឺ នៅចំណុចតាមបណ្តោយផ្លូវលេខ១០៤ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកក្កដានេះ នៅវេលាម៉ោងប្រហែល០៤និង ៣០នាទីទៀបភ្លឺ នៅចំណុចតាមបណ្តោយផ្លូវលេខ១០៤ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកក្កដានេះ នៅវេលាម៉ោងប្រហែល០៤និង ៣០នាទីទៀបភ្លឺ នៅចំណុចតាមបណ្តោយផ្លូវលេខ១០៤ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្រើកាំបិ.តផ្គា.ក់ដេញកា.,ប់ប្ល,.ន់យកម៉ូតូ) មួយបានកើតឡើង ។ នេះបើយោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញបានបង្ហោះមុននេះ ។
ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជាជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ០១គ្រឿង ឌូក ពណ៌ស មិនចាំផ្លាកលេខ បើកកៀរម៉ូតូជនរងគ្រោះ០១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1JY-7164 ដែលកំពុងជិះគ្នា០២នាក់ឲ្យអែបកៀន រួចធ្វើសកម្មភាពដោយប្រើកាំបិ.តផ្គា.ក់០១ដើម គំ.,រាមកំហែងរកកា,.ប់ទៅលើជនរងគ្រោះ ព្រមទាំងស្រែកសម្លុ.,ត ធ្វើឲ្យជនរងគ្រោះមានការភិតភ័យ រួចក៏រត់ចោលម៉ូតូ បន្ទាប់មកជនសង្ស័យទាំង០២នាក់ក៏បានយកម៉ូតូរបស់ជនរងគ្រោះតែម្តង ។
ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២២និង ០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង (ច្រកអគ្គិសនី) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងដកហូតបានម៉ូតូ០១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម ដែលជារបស់ជនរងគ្រោះ និងសម្ភារមួយចំនួន។
ជនរងគ្រោះឈ្មោះ ល ស ម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅ ភូមិសង្ខា ឃុំព្រៃស្លឹក ស្រុកត្រាំង ខេត្តតាកែវ ។ សម្ភារបាត់បង់ ៖ ម៉ូតូ ០១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1JY-7164 ។
ជនសង្ស័យចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ រ៉ា ស៊ីណា ហៅ រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្លូវបេតុង (ច្រកអគ្គិសនី) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ញ៉ក់ បញ្ញា ហៅ រ៉ាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡានដឹកដី មានទីលំនៅ ផ្លូវបេតុង (ច្រកអគ្គិសនី) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ -ម៉ូតូ ០១គ្រឿង ម៉ាក WINNER X ពណ៌ក្រហម (ពាក់ផ្លាកលេខក្លែងបន្លំ ភ្នំពេញ 1HH-1837) ជាផលនៃបទល្មើស
សោច្នៃសម្រាប់កាច់បំបែកសោកម៉ូតូ ០១ដើម ។ សម្ភារមួយចំនួន ។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ