ខេត្តបន្ទាយមានជ័យ ៖ គេបានឃើញក្មេងៗរត់តោងរ៉ឺម៉កដឹកបុគ្គលិកកាស៊ីណូរាល់ថ្ងៃ ដែលអាចប្រឈមគ្រោះថ្នាក់បំផុត ដូច្នេះ សូមឱ្យសមត្ថកិច្ចជំនាញជួយចុះពិនិត្យ ដើម្បីការពារសុវត្ថិភាព គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងក្រុងប៉ោយប៉ែត ។
បើតាមអ្នកបើកបរដឹកបុគ្គលិកកាស៊ីណូបានប្រាប់ថា នៅពេលដែលគាត់ដឹកបុគ្គលិកកាស៊ីណូទៅធ្វើការ និងត្រឡប់មកវិញ តែងតែឃើញក្មេងប្រមាណ៤ទៅ៥នាក់ បានរត់តោងពីក្រោយជានិច្ច ។ អ្នកបើកបរបញ្ជាក់ទៀតថា ក្មេងដែលរត់តោងឃើញសកម្មភាពបែបនេះមានរយៈពេលយូរមក ហើយ លោកសុំអោយអាជ្ញាធរ និងសមត្ថកិច្ចជំនាញជួយមើល ដោយសុំឱ្យបញ្ឈប់សកម្មភាព
ក្មេងៗទាំងនេះផង ។
បងប្អូនដែលឃើញសកម្មភាពបានប្រាប់ថា ក្មេងដែលតែងរត់តោងរថយន្តដឹកបុគ្គលិកកាស៊ីណូរាល់ថ្ងៃនិងពេលយប់ គឺជាក្មេងដែលហិតកាវ ព្រោះពេលរត់តោងរថយន្តឃើញថង់ជាប់ដៃ ហើយត្រូវបានហិតថង់កាវបណ្តើរត់តាមបណ្តើរ ។
ចែករំលែកព័តមាននេះ