លទ្ធផលបឋម ៖ កំណាយស្រាវជ្រាវបុរាណវិទ្យា ទីតាំងមនុស្សរស់នៅកាលពីសម័យបុរាណ ក្នុងរាជធានីកោះកេរ
ខេត្តព្រះវិហារ ៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិព្រះវិហារ ជាមួយនឹងវិទ្យាស្ថាន Max Planck Institute for Geo- anthropology…
ខេត្តព្រះវិហារ ៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិព្រះវិហារ ជាមួយនឹងវិទ្យាស្ថាន Max Planck Institute for Geo- anthropology…
ខេត្តព្រះវិហារ ៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិព្រះវិហារ ជាមួយនឹងវិទ្យាស្ថាន Max Planck Institute for Geo- anthropology ទីក្រុង Jena ប្រទេសអាល្លឺម៉ង់ បានធ្វើកំណាយសិក្សាស្រាវជ្រាវចាប់ពីថ្ងៃទី៧ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ និងបានរៀបចំបទបង្ហាញអំពីលទ្ធផលបឋមកំណាយស្រាវជ្រាវបុរាណវិទ្យា និងវិធីសាស្ត្រវិភាគ អំពីទីតាំងមនុស្សរស់នៅបុរាណ ក្នុងរាជធានីកោះកេរ ដែលមានទីតាំងនៅចន្លោះប្រាសាទធំ និងអណ្តូងព្រេង ។
ការរៀបចំបទបង្ហាញនេះ ធ្វើឡើងនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ ដោយមានការសម្របសម្រួលពីលោក ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងមានការចូលរួមធ្វើបទបង្ហាញដោយលោក ថូ ថុន អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ លោកបណ្ឌិត William Christopher Carleton និងលោកបណ្ឌិត David John Brotherson មកពីវិទ្យាស្ថាន Max Planck Institute for Geo- anthropology ទីក្រុង Jena ប្រទេសអាល្លឺម៉ង់ សមាសភាពចូលរួម សរុប២០រូប ។
ការរៀបចំបទបង្ហាញនេះ មានគោលបំណង ដើម្បីចែករំលែកចំណេះដឹងជូនដល់ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីជំនាញ អាជ្ញាធរជាតិព្រះវិហារយល់ដឹងបន្ថែមអំពីការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា វិធីសាស្ត្រវិភាគលើទីតាំងមនុស្សរស់នៅ និងបរិស្ថានវិទ្យាសម័យបុរាណ តាមរយៈវត្ថុសិល្បៈ (កុលាលភាជន៍…) សំណាកធ្បូង លម្អងផ្កា និងសណាកដីដែលយកទៅវិភាគក្នុងមន្ទីរពិសោធន៍ដើម្បីដឹងអំពីអាយុកាល ប្រភេទសត្វ និងរុក្ខជាតិ ៕
ចែករំលែកព័តមាននេះ