ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​អាកាសធាតុ​មិន​អំណោយផល​ក្នុង​ការ​រក​ឧទ្ធម្ភាគចក្រ តែ​កម្លាំង​មុត​ស្រួច​មិន​រា​ថយ​ឡើយ

4 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ សព្វ​ថ្ងៃនេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ចំនួន​៥០​នាក់ បាន​បែងចែក​ជា​៥​ក្រុម​បាន​ចូលរួម​ជាមួយ​កម្លាំង​កង​យោធពលខេមរភូមិន្ទ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តម​សេនី​យ៍ ឥត សា​រ៉ាត់ អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរៈភូមិន្ទ​បន្ត​រុករក​ទាំង​យប់​ទាំង​ថ្ងៃ​តាម​ជួរ​ភ្នំក្រវាញ ជួរ​ភ្នំ​សំ​កុស…

ខេត្តពោធិ៍សាត់​៖ សព្វ​ថ្ងៃនេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ចំនួន​៥០​នាក់ បាន​បែងចែក​ជា​៥​ក្រុម​បាន​ចូលរួម​ជាមួយ​កម្លាំង​កង​យោធពលខេមរភូមិន្ទ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តម​សេនី​យ៍ ឥត សា​រ៉ាត់ អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរៈភូមិន្ទ​បន្ត​រុករក​ទាំង​យប់​ទាំង​ថ្ងៃ​តាម​ជួរ​ភ្នំក្រវាញ ជួរ​ភ្នំ​សំ​កុស ភ្នំ​ខ្មោច តំបន់​យាយ​ម៉ៅ​ភ្នំ​១៥០០ និង​អូរ​ជាំ​ស្លា​ឃុំ​ថ្មដា ស្រុក​វាល​វែង​ង​ជាប់​ព្រំប្រទល់​ខេត្តកោះកុង ប៉ុន្តែ​ភូមិសាស្ត្រ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង និង​អាកាសធាតុ​មិន​អំណោយផល​សោះ ប៉ុន្តែ​ទោះ​យ៉ាងណា​កម្លាំង​មុត​ស្រួច​ទាំងអស់ ពុំ​មានការ​រា​ថយ​នោះ​ឡើយ ។ សូមរំលឹកថា៖ កម្លាំង​ចម្រុះ​ជាង​១​ពាន់​នាក់បន្ត​ប្រតិបត្តិការ​រុក​រក​​ឧទ្ធម្ភាគចក្រ​ដែល​​កំពុងបាត់​ការ​ទាក់ទង

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០២៤ លោក ខូ​យ រី​ដា ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តពោធិ៍សាត់ និង​លោក​ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​សួរសុខទុក្ខ​កងកម្លាំង​ចម្រុះ​ខេត្ត ដែល​កំពុង​ប្រតិបត្តិការ​រុករក​ឧទ្ធម្ភាគចក្រ​កងទ័ព​ជើង​អាកាស​ដែល​បាន​ធ្លាក់​បាត់ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ថ្មដា ស្រុក​វាល​វែង ព្រំប្រទល់​ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង ។

ក្នុង​ឱកាស​នោះ លោក ខូ​យ រី​ដា បាន​នាំ​យក​ថវិកា​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឧបត្ថម្ភ​ដល់​កងកម្លាំង​ចម្រុះ និង​គ្រូពេទ្យ​នៅ​ទីនោះ​ប្រមាណ​៥០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​៤០​ម៉ឺន​រៀល រួម​ជាមួយ​អំណោយ​របស់​ក្រុមប្រឹក្សា​ខេត្ត មាន​អង្ករ​១​តោន និង​ថវិកា​១​លាន​៣​សែន​រៀល​ផង​ដែរ ។

លោក ខូ​យ រី​ដា និង ម៉ក់ រ៉ា បាន​សម្ដែង​ការ​កោតសរសើរ​ចំពោះ​កងកម្លាំង​ចម្រុះ​ទាំងអស់ ដែល​បាន​ពុះពារ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ការ​ជួយ​រុករក​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​កងទ័ព​ជើង​អាកាស​ដែល​ជួប​ឧបទ្ទវហេតុ​ធ្លាក់​បាត់​ក្នុងភូមិ​សាស្ត្រ​ឃុំ​ថ្មដា ស្រុក​វាល​វែង ក្នុង​ពេល​កំពុង​ហ្វឹកហាត់​នា​ពេល​ថ្មី​ៗ​នេះ ទោះបី​ជួប​ឧបសគ្គ​ឡើង​ភ្នំ​ចុះ​ភ្នំ ជ្រោះ​ជ្រង​ជ្រលង​ដងអូរ ព្រៃ​ជ្រៅ ព្យុះ​ភ្លៀង សត្វ​ទាក និង​បញ្ហា​ប្រឈម​ផ្សេង​ៗ​ទៀត​ក៍ដោយ​។

ឯកឧត្តម​បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ចម្រុះ​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ថែរក្សា​សុខភាព និង​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ។

សូម​បញ្ជាក់​ទៀត​ថា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​កងទ័ព​ជើង​អាកាស ដែល​បាត់ដាន​ធ្លាក់​នៅ​ឃុំ​ថ្មដា​ស្រុក​វាល​វែង គិត​មក​ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ នេះ មាន​រយៈពេល​ជិត​២​ស​ប្ដា​ហ៍​ហើយ រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ