ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងវិបស្សនាដ៏ល្បីប្រទេសថៃ ត្រូវបានស៊ើបអង្កេតពីបទប្រើសា.កស.ពធ្វើពិធីសាសនា

4 ម៉ោង មុន

ថៃ ៖ ឈាន​មក​ដល់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ អាជ្ញាធរ​ថៃ បាន​ដាក់​ចេញ​បំរាម​ហាម​មិន​ឱ្យ​ព្រះ​ចៅអធិការ​វត្ត​ព្រៃនគរ​ឆៃ​ប​វន ផ្លាស់​ទី​សាកស​.​ព​ទាំង​៤១ ដែល​ត្រូវ​បាន​រក​ឃើញ ចេញពី​ទីតាំង​ដើម​ជា​ដាច់ខាត…

ថៃ ៖ ឈាន​មក​ដល់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ អាជ្ញាធរ​ថៃ បាន​ដាក់​ចេញ​បំរាម​ហាម​មិន​ឱ្យ​ព្រះ​ចៅអធិការ​វត្ត​ព្រៃនគរ​ឆៃ​ប​វន ផ្លាស់​ទី​សាកស​.​ព​ទាំង​៤១ ដែល​ត្រូវ​បាន​រក​ឃើញ ចេញពី​ទីតាំង​ដើម​ជា​ដាច់ខាត ដោយ​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត និង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ជា​មុន​សិន ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ PBS World នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​។

សូម​ជម្រាប​ថា វត្ត​ព្រៃនគរ​ឆៃ​ប​វន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជាទី​តាំង​សម្រាប់​អ្នក​ប្រតិបត្តិ​វិបស្សនា ដើម្បី​ហាត់ពត់លត់ដំ​បង្វឹក​ផ្លូវចិត្ត​ជាមួយនឹង​វិធីសាស្ត្រ​ដ៏​ចម្លែក ដោយ​ត្រូវការ​សាកស​.​ព​របស់​មនុស្ស​ជា​ច្រើន ដើម្បី​ធ្វើ​ពិធី​សមាធិ​នៅ​ក្នុង​ទីតាំង​នោះ ហើយ​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​កន្លង​ទៅ ប៉ូលិស​ថៃ​បាន​រក​ឃើញ​សាកស​.​ព​សរុប​ចំនួន​៤១ ដែល​តម្កល់​ក្នុង​មឈូស នៅ​ក្នុង​វត្ត​កណ្តាល​ព្រៃ​មួយ​នេះ​ដែល​មា​នទី​តាំងនៅ​ភូមិ​បាន​ណ​យ ស្រុក​ផូ​ថា​ល ខេត្ត​ពិចិត្រ ។

សាកស​.​ព​ទាំងនេះ​ត្រូវ​បាន​ព្រះ​គ្រូ​ចៅអធិការ​អះអាង​ថា គឺជា​ប្រគេន​ដោយ​ស្ម័គ្រចិត្ត​ពី​សំណាក់​សាច់ញាតិ​នៃ​ស​.​ព​ដោយ​មាន​សំបុត្រ​មរណៈ និង​លិខិត​ប្រគល់​ស​.​ព​ត្រឹមត្រូវ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ទីភ្នាក់ងារ​ជំនាញ​ដែល​រួម​មាន​ទាំង​ប៉ូលិស អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ដុតដៃដុតជើង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​សាកស​.​ព​ទាំង​៤១ ដោយ​ព​ន្លឿ​ន​ការ​ធ្វើតេស្ត DNA និង​ពិនិត្យ​មើល​ឯកសារ ដើម្បី​រក​អោយ​ឃើញ​ថា តើ​ការ​អះអាង​របស់​ព្រះ​ចៅអធិការ​ត្រឹមត្រូវ​ដែរ​ឬ​ក៏​អត់?

លើស​ពី​នេះ មន្ត្រី​ជំនាញ​ក៏​នឹង​ពិនិត្យ​ផង​ដែរ​ថា តើ​សាកស​.​ព​នីមួយ​ៗ​ស្លា​.​ប់​ដោយ​ធម្មតា ឬ​ខុស​ពី​ធម្មតា ។ បន្ថែម​លើ​នេះ ប៉ូលិស​ក៏​បាន​ស្នើ​សូម​ឱ្យ​មន្ទីរ​ធម្មការ​ខេត្ត​ពិចិត្រ​ចុះ​ទៅ​ពិនិត្យ​ថា តើ​ការ​ធ្វើ​សមាធិ ឬ​ការ​ធ្វើ​ពិធី​សាសនា​ដែល​ប្រើប្រាស់​សាកស​.​ព​បែប​នេះ​ត្រឹមត្រូវ​ឬ​អត់?

គួរ​កត់​សម្គាល់ថា ហេតុការណ៍​រក​ឃើញ​សាកស​.​ព​៤១ ប្រើ​សម្រាប់​សមាធិ នៅ​ខេត្ត​ពិចិត្រ កើត​មាន​ឡើង​រំលង​គ្នា​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​ពី​ការ​រក​ឃើញ​សាកស​.​ព​ចំនួន​១២​ផ្សេង​ទៀត​នៅ​ក្នុង​វត្ត​ព្រៃ​ស៊ី​រី​ចាន់ នៅ​ឯ​ខេត្ត Kamphaeng Phet កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ដែល​កំពុង​ត្រូវ​បាន​ប៉ូលិស​បើក​ការ​ស៊ើបអង្កេត​ដូច​គ្នា ។

ក្រៅពី​រក​ឃើញ​សាកស​.​ព​ចំនួន​៤១ នៅ​ទីតាំង​វត្ត​នោះ​ក៏​មាន​ស្រះ​ដ៏​ធំ​មួយ ដែល​មាន​ក្រពើ​ជាង​៦០០​ក្បាល​ត្រូវ​បាន​ព្រះសង្ឃ​ចិញ្ចឹម ដោយ​ត្រូវ​បាន​គេ​អោយឈ្មោះ​ថា ស្រះ​ក្រពើ​បង្វឹក​ចិត្ត ។

បើ​តាម​ការ​អះអាង​របស់​លោក​អធិការ​ស្រុក​ផូ​ថា​ល បាន​បង្ហើប​ឱ្យ​ដឹង​ថា តំបន់​វត្ត​ទាំងមូល​មាន​ផ្ទៃដី​ប្រហែល​១០​រ៉ៃ ជា​ដី​ដែល​អ្នក​ភូមិ​បាន​ប្រគេន​ព្រះសង្ឃ ដោយ​សាងសង់​ជា​រោង​ចំនួន​៤​មាន​តែ​ដំបូល​គ្មាន​ជញ្ជាំង​សម្រាប់​ជា​កន្លែង​សមាធិ ប៉ុន្តែ​ទី​ទាំង​វត្ត​នេះ​មិន​មានការ​ស្នើ​សុំ​ច្បាប់​បង្កើត​វត្ត​ជា​ផ្លូវការ​នោះ​ទេ ៕

កែសម្រួលដោយ