១ក្រុមជាមុខសញ្ញាប៉ះអីលួចនឹង ត្រូវអស់លក្ខណ៍
ខេត្តសៀមរាប ៖ នគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួច (ប៉ះអីលួចហ្នឹង)ចំនួន៣នាក់ ដែលម្នាក់ទើបចេញពន្ធនាគារ ម្នាក់ចេញពីមណ្ឌលកែប្រែ និងស្ដារនីតិ សម្បទា អ្នកញៀនគ្រឿងញៀន…
ខេត្តសៀមរាប ៖ នគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួច (ប៉ះអីលួចហ្នឹង)ចំនួន៣នាក់ ដែលម្នាក់ទើបចេញពន្ធនាគារ ម្នាក់ចេញពីមណ្ឌលកែប្រែ និងស្ដារនីតិ សម្បទា អ្នកញៀនគ្រឿងញៀន…
ខេត្តសៀមរាប ៖ នគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួច (ប៉ះអីលួចហ្នឹង)ចំនួន៣នាក់ ដែលម្នាក់ទើបចេញពន្ធនាគារ ម្នាក់ចេញពីមណ្ឌលកែប្រែ និងស្ដារនីតិ សម្បទា អ្នកញៀនគ្រឿងញៀន និងម្នាក់ជាជនអនាថា ពាក់ពន្ធករណីដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ជនសង្ស័យទាំង៣ នាក់ ៖ ១-ឈ្មោះ ខ្លូត សំណាង ហៅង៉ា ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប (ធ្លាប់ជាប់មណ្ឌលកែប្រែ និងស្ដារនីតិ សម្បទា អ្នកញៀនគ្រឿងញៀន នៅខេត្តសៀមរាប ចំនួន២លើក រយៈពេល១៤ ខែ ) ។
២-ឈ្មោះ សន រ៉ែម ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រា កដ ស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប ។
៣.ឈ្មោះ ឆែម ប្រុស ហៅតូរ៉ូ អាយុ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប (ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
តាមសមត្តកិច្ចឲ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មានជនរងគ្រោះម្នាក់ឈ្មោះ អ៊ុក វិទ្យា ភេទប្រុស អាយុ៤១ ឆ្នាំ មុខ របរដឹកភ្ញៀវ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង.ខេត្ត សៀមរាប បាននាំខ្លួនជនសង្ស័យឈ្មោះ សន រ៉ែម ទៅប្រគល់ជូនសមត្តកិច្ច ព្រមទាំងដាក់ពាក្យបណ្ដឹងបញ្ជាក់ថា នៅវេលាម៉ោង៧ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្លួនបានដឹងជនសង្ស័យឈ្មោះ សន រ៉ែម និងបក្ខពួក បានធ្វើសកម្មភាពលួចគ្រែឈើរបស់គាត់ចំនួន១គ្រឿងយកទៅបាត់ ។ លុះម៉ោងប្រមាណ៩ កន្លះព្រឹកថ្ងៃដដែលគាត់ក៏បានប្រទះឃើញឈ្មោះ សន រ៉ែម នៅក្នុងផ្ទះរបស់គាត់ទំនងមានគោលបំណងចង់ចូលលួចយកសម្ភារៈអ្វីផ្សេង ទៀត ឃើញដូច្នោះគាត់ក៏បានឃាត់ខ្លួនជនសង្ស័យនាំទៅប្រគល់ជូនសមត្ថកិច្ចតែម្ដងទៅ ។
ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីទោ ស្នងការ និងស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្ត កម្លាំងសមត្តកិច្ចនគរបាលការិយាល័យជំនាញ បានទទួលយកជនសង្ស័យទៅធ្វើការសាកសួរតាមនីតិវិធី ទើបជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននៅមានបក្ខពួក២ចំនួននាក់ទៀត ដែលតែងតែចូលរួមធ្វើសកម្មភាពដើរលួចមិនរើសមុខក្នុងមូលដ្ឋានខេត្តសៀមរាបនេះជាមួយគ្នា ។
ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ពួកគេបានចូលលួចគ្រែឈើមួយគ្រឿង របស់ជនរង គ្រោះនោះប្រាកដមែន ដែលម្ចាស់ធ្វេសប្រហែសមិននៅផ្ទះ ។ បន្ទាប់ពីមានចម្លើយឆ្លើយដាក់ទៅលើបក្ខពួក២ នាក់ទៀតនោះ សមត្តកិច្ចនគរបាលជំនាញ បានបន្តការស្រាវជាវជាបន្ទាន់រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២ នាក់ គឺម្នាក់ឈ្មោះ ឆែម ប្រុស ហៅតូរ៉ូ និងម្នាក់ឈ្មោះ ខ្លូត សំណាង ហៅង៉ា ព្រមទាំងនាំ ទៅដកហូតយកវត្តុតាងគ្រែឈើមួយគ្រឿងមកប្រគល់ឲ្យម្ចាស់វិញផងដែរ ។
ជនសង្ស័យក៏បានសារភាពទៀតថា នៅថ្ងៃមិនចាំ ខែវិច្ឆិកា ឆ្នាំ២ ០២៤ ពួកគេបានធ្វើសកម្មភាពលួចម៉ូទ័រ ចំនួន១ គ្រឿង ពណ៌ ប្រផេះ និងអំពូលភ្លើងសូឡា១ គ្រឿង (គឺថា ប៉ះអីលួចហ្នឹងឲ្យតែម្ចាស់ទុកប្រហែស) បន្ទាប់ពីលួចសម្ភារៈឬ ទ្រព្យសម្បត្តិប្រជាព លរដ្ឋបានហើយ ពួកគេតែងតែយកទៅលក់ដើម្បីបានលុយទិញ ថ្នាំញៀនមកប្រើប្រាស់ទាំងអស់គ្នា ។ ជនសង្ស័យទាំង៣ នាក់ត្រូវសមត្តកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ