ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធវ័យចំណាស់បាត់ប្រាក់សន្សំជាង១១ម៉ឺនដុល្លារ ដោយសារ តែអ្នកមើលថែទាំពួកគាត់

6 ម៉ោង មុន

បរទេស ៖ លោកតា​លោកយាយ​ពី​នាក់ ប្តី​ប្រពន្ធ​ជនជាតិ​ចិន រស់នៅ​ក្នុង​ទីក្រុង​ក្វា​ង​ចូ​វ ប្រទេស​ចិន ត្រូវ​គេ​រាយការណ៍​ថា បាន​បាត់បង់​ប្រាក់​សន្សំ​ជាង​៨៣​ម៉ឺន​យន់​ស្មើនឹង​ជាង​១១​ម៉ឺន​ដុល្លារ​ពី​កុង​ធនាគារ​របស់​គាត់ ដោយសារ​តែ​ការ​ធ្វេសប្រហែស ចំពោះ​មនុស្ស​ស្និ​ទ​ក្បែរ​ខ្លួន…

បរទេស ៖ លោកតា​លោកយាយ​ពី​នាក់ ប្តី​ប្រពន្ធ​ជនជាតិ​ចិន រស់នៅ​ក្នុង​ទីក្រុង​ក្វា​ង​ចូ​វ ប្រទេស​ចិន ត្រូវ​គេ​រាយការណ៍​ថា បាន​បាត់បង់​ប្រាក់​សន្សំ​ជាង​៨៣​ម៉ឺន​យន់​ស្មើនឹង​ជាង​១១​ម៉ឺន​ដុល្លារ​ពី​កុង​ធនាគារ​របស់​គាត់ ដោយសារ​តែ​ការ​ធ្វេសប្រហែស ចំពោះ​មនុស្ស​ស្និ​ទ​ក្បែរ​ខ្លួន នោះ គឺ​គិលានុបដ្ឋាក​យិ​កា​ស្រី ដែល​ជា​មើលថែ​ទាំ​ពួក​គាត់​ទាំង​ពីរ​ដោយ​ផ្ទាល់​ទាំង​យប់​ទាំង​ថ្ងៃ ។

ទីភ្នាក់ងារសារព័ត៌មាន ខៅ​ស​ធ បាន​ចុះ​ផ្សាយ កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ​នេះ​បាន​ដាក់​ប្រាក់​សរុប​១​លាន​យន់ ឬ​ប្រហែល​នឹង​ជិត​១៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​គណនី​សន្សំ​របស់​ពួក​គាត់ ប៉ុន្តែ​ថ្មី​ៗ​នេះ​ពួក​គាត់​ទាំង​ពីរ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង បន្ទាប់​ពី​ឆែក​មើល​ក្នុង​កុង​ឃើញ​ថា នៅ​សល់​លុយ​តែ​ប៉ុន្មាន​ម៉ឺន​យន់​ប៉ុណ្ណោះ​ដែល​បាត់​លុយ​អស់​សឹងតែ​៩០% ទើប​សម្រេចចិត្ត​ប្តឹង​ប៉ូលិស ។

បន្ទាប់​ពី​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​បាន​រក​ឃើញ​ថា ក្នុង​រយៈពេល​បី​ឆ្នាំ ចាប់ពី​ដើមឆ្នាំ​២០២១ ដល់​ខែសីហា ឆ្នាំ​២០២៣ មាន​ទឹកប្រាក់​ចំនួន​៨៣៥,០០០​យន់ ឬ​១១៥,២៨៣​ដុល្លារ ត្រូវ​បាន​ផ្ទេរ​ចេញពី​កុង​ធនាគារ​របស់​លោកតា​លោកយាយ​ទៅ​កាន់​កុង​ធនាគារ​របស់​ស្ត្រី​ឈ្មោះ Wang ដែល​ត្រូវ​បានដឹង​ថា ស្ត្រី​នោះ គឺជា​លា​នុប​ដ្ឋា​ក​យិ​កា ដែល​បម្រើ​ការ​នៅ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​នៅ​ក្នុង​តំបន់​នោះ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ជិត​ស្និទ្ធ​នឹង​លោកតា​លោកយាយ​ជាងគេ​បំផុត ។

យោង​តាម​វី​ដេ​អូ​ពី​កាមេរ៉ា​សុវត្ថិភាព មន្ត្រី​អ្នកស៊ើប​អង្កេត​របស់​ធនាគារ​បាន​រក​ឃើញ​ថា ស្ត្រី​ឈ្មោះ Wang រូប​នេះ​តែងតែ​អមដំណើរ​លោកតា​ជាប់​ជា​និច្ច​រាល់ពេល​ដែល​គាត់​ធ្វើ​ប្រតិបត្តិការ​ធន​គារ​ម្តង​ៗ​ដោយ​បង្ហាញ​ការ​យកចិត្តទុកដាក់ និង​ស្និ​ទ​ស្នាល​ជាមួយ​លោកតា ដើម្បី​ឆ្លៀតឱកាស​លួច​មើល​លេខ​សម្ងាត់ និង​ទន្ទេញ​វា​ចាំ ។

ក្រោយ​បែក​ការណ៍ អ្នកស្រី Wang នៅ​តែ​ព្យាយាម​កុហក​ប៉ូលិស​ដោយ​ដោះសា​រថា គាត់​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​កូនប្រុស​ច្បង​របស់​លោកតា​លោកយាយ​ដែល​គាត់​មើលថែ​ទាំ ហើយ​លុយ​ទាំងអស់​ដែល​បាន​ផ្ទេរ​ទៅ​ក្នុង​កុង​ធន​គារ​របស់​គាត់ មិនមែន​ជា​លុយ​របស់​លោកតា​លោកយាយ​នោះ​ទេ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បុរស​ដែល​កូនប្រុស​ច្បង​របស់​លោកតា​លោកយាយ​ដែល​ស្ត្រី​រូប​នេះ​បាន​អះអាង​នោះ គឺ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​បាត់​ទៅ​ហើយ កាលពី​ពេល​ថ្មី​ៗ​ដូចនេះ​ហើយ​ទើប​លោកស្រី Wang ចង់​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ស្លា​.​ប់ ។

នៅ​ទីបំផុត យោង​តាម​ភស្តុ​តាង និង​សាក្សី តុលាការ បាន​ចោទប្រកាន់​លើ​លោកស្រី Wang ពី​បទ​លួច ហើយ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៧​ម៉ឺន​យន់ ឬ​១​ម៉ឺន​ដុល្លារ ។

លោកស្រី Wang បាន​បដិសេធ​មិន​ទទួលស្គាល់​ឧ​ក្រិ​.​ដ្ឋ​កម្ម​របស់​នាង ហើយ​បាន​បន្ត​ប្តឹង​ឧទ្ធរណ៍ ក្រោយមក​តុលាការ​នៅ​តែ​តម្កល់​សាលក្រម​ចាត់ការ​ដូច​ដើម ។ ចុះ​នៅ​កម្ពុជា​យើង​វិញ តើ​បងប្អូន​ណាខ្លះ​ធ្លាប់​ជួប​បទ​ពិសោធន៍​បែប​នេះ?

កែសម្រួលដោយ