ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​បាន​យក​ប្រាក់​រៀល​រហែក​និង​ចាស់ៗ​​ទៅ​ដូរ​យក​ប្រាក់​រៀល​ថ្មី​

4 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋ​បាន​យក​ប្រាក់​រៀល​រហែក ​និង​ចាស់ៗ​ទៅ​ដូរ​យក​ប្រាក់​រៀល​ថ្មី​​ក្នុងពិធី​​ផ្សព្វផ្សាយ​ប្រាក់​រៀល​អោយ​យើង​គាំទ្រ ​និង​ប្រើប្រាស់​រូប​ពៃ​យ៍​កម្ពុជា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​ នៅ​វេទិកាសួន​មាន​ជ័យ​ ក្រុង​សិរី​សោភ័ណ​។ ឯកឧត្តម…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋ​បាន​យក​ប្រាក់​រៀល​រហែក ​និង​ចាស់ៗ​ទៅ​ដូរ​យក​ប្រាក់​រៀល​ថ្មី​​ក្នុងពិធី​​ផ្សព្វផ្សាយ​ប្រាក់​រៀល​អោយ​យើង​គាំទ្រ ​និង​ប្រើប្រាស់​រូប​ពៃ​យ៍​កម្ពុជា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​ នៅ​វេទិកាសួន​មាន​ជ័យ​ ក្រុង​សិរី​សោភ័ណ​។


ឯកឧត្តម ហ៊ិ​ល រ៉ា​យ៉ា អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសា​ស​ន៍​ថា ​​​ផ្សព្វផ្សាយ​ស្តី​ពី​ប្រាក់​រៀល​ប្រព័ន្ធ​បាគង​ និង​ខេ​អេ​ច​ឃ្យូ​អរ​នៅ​ខេត្តបន្ទាយមានជ័យ ​ពិតជា​មាន​សារសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ឱ្យ​មានការ​យល់​ដឹង​និង​ចូលរួម​គាំទ្រ​ប្រើប្រាស់​ប្រាក់​រៀល​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ខេត្តបន្ទាយមានជ័យ​គឺជា​ខេត្ត​មួយ​ជាប់​ព្រំដែន​ប្រទេស​ថៃ​ហើយ​មាន​ច្រក​សេដ្ឋកិច្ច​ចំនួន​៤​កន្លែង​មាន ១.​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ២.​ច្រក​អន្តរជាតិ​ស្ទឹង​បត់ ៣.​ច្រក​ទ្វា​តំបន់​ព្រំដែន​ម៉ា​ឡៃ ៤.​ច្រក​ទ្វារ​តំបន់​បឹង​ត្រកួន ដែល​ជា​ច្រក​សេដ្ឋកិច្ច​ដ៍​សំខាន់​ដែល​ត្រូវ​បាន​ដោះ​ដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​.​ថៃ​។

ឯកឧត្តម យឹ​ម លាត ទេសាភិបាល​រង​នៃ​ធនាគារជាតិ​កម្ពុជា​មាន​ប្រសាសន៍​ថា​៖​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ស្តី​ពី​ប្រាក់​រៀល​ប្រព័ន្ធ​បាគង​និង​ខេ​អេ​ច​ឃ្យូ​អរ​នៅ​ខេត្តបន្ទាយមានជ័យ​នេះ​ឃើញ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​និង​សិក្សា​នុ​សិស្ស​ដែល​បាន​ចូលរួម​ដែល​ទទួល​បទ​បញ្ហា​ញ​ពី​មន្ត្រី​ធនាគារជាតិ​កម្ពុជា ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ជាប់​ជាយ​ដែន​បាន​គាំទ្រ​ប្រើប្រាស់​រៀល​ដែល​ជា​រូប​ពៃ​យ៍​ប័ណ្ណ​កម្ពុជា ដែល​បាន​ទទួល​នូវ​វឌ្ឍនភាព​លើ​គ្រប់​វិស័យ​ក្នុង​នោះ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​កមពុង​ប្រតិបត្តិ​ក្នុង​ខេត្តបន្ទាយមានជ័យ​។


សូម​បញ្ជាក់​ថា​៖​ក្នុង​ឱ​ការ​ផ្សព្វផ្សាយ​ប្រាក់​រៀល​គេ​ឃើញ​ប្រជាពលរដ្ឋ​បាន​យក​ក្រដាស់ប្រាក់​រៀល​ដាច់​រហែក​និង​ចាស់​មក​ដូរ​ជាមួយ​មន្ត្រី​ធនាគារជាតិ​កម្ពុជា​នោះ​ជា​ការ​យល់​ឃើញ​ថា​ដែល​ប្រជា​ពលរដ្ឋ​បាន​ចូលរួម​ប្រើប្រាស់​ប្រាក់​រៀល​ដែល​ជា​រូប​ពៃ​យ៍​ប័ណ្ណ​ជាតិ​និង​ចូលរួម​គាំទ្រ​ប្រើប្រាស់​ទាំង​អស់​គ្នា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ