ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ ៖ រដ្ឋាភិបាល​ថ្មី ​ប្រទេស​ជប៉ុន ​នៅ​តែ​បន្ត​ពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជប៉ុន​-​កម្ពុជា ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត

15 ម៉ោង មុន

ខេត្តសៀមរាប ​៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ ERI Arfiya…

ខេត្តសៀមរាប ​៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ ERI Arfiya អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ខេត្តសៀមរាប​នា​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

ក្នុង​ឱកាស​នៃ​ជំនួប លោក​ជំទាវ ​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ចំពោះ​សមិទ្ធផល​ដ៏​ជោគជ័យ​របស់​កម្ពុជា​ ក្នុង​សកម្មភាព​បោសសម្អាត​មីន ដែល​កន្លង​មក ជប៉ុន​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​កសាង​សមត្ថភាព​ដល់​កម្ពុជា ហើយ​កម្ពុជា​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​ប្រទេស​រួមចំណែក​កសាង​សមត្ថភាព​ទៅ​ដល់​ប្រទេស​ដទៃ​ទៀត ក្នុង​សកម្មភាព​បោសសម្អាត​មីន​នេះ ផង​ដែរ ​។

លោក​ជំទាវ ​អនុរដ្ឋមន្ត្រី​ ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី​បន្ថែម​ទៀត​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ​ នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ក្នុង​អាណត្តិ ​នៃ​រាជរដ្ឋាភិបាល​ថ្មី ហើយ​លោក​ជំទាវ ​ក៏​បាន​គូសបញ្ជាក់​ថា ភាព​ជា​ដៃគូ និង​កិច្ច​សហប្រតិបត្តិការ ព្រមទាំង​ការ​កសាង​ទំនុកចិត្ត​រវាង​រដ្ឋាភិបាល​ជប៉ុន និង​កម្ពុជា មិន​ត្រឹមតែ​បន្ត​រក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​បន្ត​ពង្រឹង និង​ពង្រីក បន្ថែម​ទៀត​ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី ​បាន​សម្ដែង​ នូវ​ការ​អបអរសាទរ​ចំពោះ​លោក​ជំទាវ​ ដែល​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន និង​បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ដែល​បាន​ឈាន​ទៅ​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ស្វែងរក ​នូវ​សន្តិភាព​នៅ​កម្ពុជា និង​ការ​កសាង និង​ស្ដារ​ប្រទេស​កម្ពុជា​ឡើង​វិញ ជាមួយនឹង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ដូច​សព្វ​ថ្ងៃនេះ​ ។

សម្ដេច​បវរ​ធិ​បតី ក៏​បាន​ប្ដេជ្ញា​បន្ត​ពូន​ជ្រុំ​ឱ្យ​ទំនាក់​ន​ង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ​កាន់តែ​រឹង​មាំ និង​រីក​ចម្រើន​បន្ថែម​ទៀត​ ។

សម្ដេច​បវរ​ធិ​បតី និង​លោក​ជំទាវ​អនុរដ្ឋមន្ត្រី ក៏​បាន​បន្ត​ពិភាក្សា​លើ​ការ​ពង្រឹង និង​ពង្រីក​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ នៅ​លើ​វិស័យ​ជា​ច្រើន រួម​មាន​ជា​អាទិ៍ ​៖ វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​, អប់រំ​, គមនាគមន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​, សន្តិសុខ និង​សកម្មភាព​មីន ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ