ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​៖​ ចិន​ជា​អ្នកដឹកនាំ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ពិភពលោក

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជាបាន​គូសបញ្ជាក់​ថា ប្រទេស​ចិន គឺជា​អ្នកដឹកនាំ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់របស់​ពិភពលោក ដូច្នេះ​ នៅ​ពេល​ដែល​ចិន​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​គុណភាព​ខ្ពស់​។…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជាបាន​គូសបញ្ជាក់​ថា ប្រទេស​ចិន គឺជា​អ្នកដឹកនាំ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់របស់​ពិភពលោក ដូច្នេះ​ នៅ​ពេល​ដែល​ចិន​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​គុណភាព​ខ្ពស់​។

ថ្លែង​បើក​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ចិន​ពិភពលោក (GCET) ឆ្នាំ​២០២៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នៅ​សណ្ឋាគារ​សូ​ហ្វី​ទែ​ល សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ថា ការ​រាតត្បាត​ជំងឺ​កូ​វីត​១៩ បាន​បង្កើត​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​ជា​ច្រើន ប៉ុន្តែ​ទន្ទឹម​នេះ​ ក៏​បាន​ព​ន្លឿ​ន​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​នៅ​គ្រប់​វិស័យ នៃ​សេដ្ឋកិច្ច​ពិភព​លោក ។ ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល ដែល​រង​ផល​ប៉ះពាល់ ត្រូវ​បាន​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ​, ហើយ​គំរូ​ធុរកិច្ច​ត្រូវ​បាន​កែសម្រួល និង​រៀបចំ​សា​ជា​ថ្មី ។ សេដ្ឋកិច្ច​ឌី​ជី​ថ​ល បាន​បង្កើត​កាលានុវត្តភាព​សម្រាប់​ធុរកិច្ច និង ការ​វិនិយោគ​ថ្មី ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

សម្តេច​បវរ​ធិ​បតី បាន​បន្ដ​ថា ឆ្នាំ​នេះ​គឺជា​ខួប​លើក​ទី ៧៥ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ប្រទេស​ចិន បាន​ព្យាករ​ថា ការ​អភិវឌ្ឍ​គុណភាព​ខ្ពស់​របស់​ចិន ក្នុង​រយៈពេល​មធ្យម​ទៅ​វែង នឹង​ត្រូវ​បាន​ជំរុញ​ដោយ «​កម្លាំង​ផលិតភាព​ថ្មី​» ដូច​ជា បញ្ញា​សិប្បនិម្មិត (AI), សេដ្ឋកិច្ច​ឌី​ជី​ថ​ល​, មនុស្ស​យន្ត​, សេដ្ឋកិច្ច​រយៈកម្ពស់​ទាប (​ឧ​. ដ្រូ​ន​), វត្ថុធាតុដើម​ផលិត​ថ្មី និង ឧស្សាហកម្ម​នវានុវត្តន៍​ផ្សេង​ទៀត​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បវរ​ធិ​បតីបាន​គូសបញ្ជាក់​ថា​៖ «​ប្រទេស​ចិន គឺជា​អ្នកដឹកនាំ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ពិភពលោក ដូច្នេះ ​នៅ​ពេល​ដែល​ចិនផ្តោត​លើ​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​, ខ្ញុំ​ជឿជាក់​ថា តំបន់​ទាំងមូល​ពិតជា​ទទួល​បាន​ផលប្រយោជន៍ពី​ការ​តម្រង់​ទិស​គោលនយោបាយ​បែប​នេះ​ដែរ​»​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បន្ថែម​ថា ជាក់ស្ដែង​តាម​រយៈគំនិត​ផ្ដួ​ត​ផ្ដើម ខ្សែរ​ក្រ​វ៉ា​ត់ និង​ផ្លូវ និង​ទំនាក់ទំនង​ទ្វេភាគី​រឹង​មាំ​របស់​យើង ធូរ​កិច្ច​ចិន បាន​ដើរ​ឈានមុខ​គេ ក្នុង​នាំ​យក​ភាព​ជឿ​លឿន ផ្នែក​បច្ចេកវិទ្យា​។ ទំនាក់ទំនង​វប្បធម៌​ចាក់​ឫស​យ៉ាង​ជ្រៅ​របស់​យើង រួម​ផ្សំ​ជាមួយនឹង​ទំនាក់ទំនង​អន្តររដ្ឋាភិបាល​ដ៏​រឹង​មាំ បាន​បង្កើត​បរិយាកាស​អំណោយផល​ពិសេស​មួយ សម្រាប់​ការ​រីក​ចម្រើន​របស់​វិនិយោគ​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ