ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូមកពីប្រទេសនានានៅជុំវិញពិភពលោកនៃអង្គការ ICBL-CMC សម្តែងមតិបង្ហាញពីការប្រឆាំងការប្រើមី.ននៅកម្ពុជា

5 ម៉ោង មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​មក​ពី​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក នៃ​អង្គការ​យុទ្ធនាការ​អន្តរជាតិ ដើម្បី​បញ្ឈប់​ការ​ប្រើប្រាស់​មីន និង​សម្ព័ន្ធ​គ្រា​.​ប់​បែក​ចង្កោម (International Campaign to Ban…

រាជធាន​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​មក​ពី​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក នៃ​អង្គការ​យុទ្ធនាការ​អន្តរជាតិ ដើម្បី​បញ្ឈប់​ការ​ប្រើប្រាស់​មីន និង​សម្ព័ន្ធ​គ្រា​.​ប់​បែក​ចង្កោម (International Campaign to Ban Landmines – Cluster Munition Coalition (ICBL-CMC)) ដែល​បាន​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ពិភពលោក​ដែល​គ្មាន​មីន នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​មតិ​ដោយ​បង្ហាញ​ពាក្យស្លោក​ផ្សេង​ៗ​ពី​ការ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​គ្រា​.​ប់​មីន​គ្រប់​ប្រភេទ ។

សូម​បញ្ជាក់​ថា អង្គការ ICBL តែងតែ​រៀប​ចំការ​សម្តែង​មតិ ដូច្នេះ​ដើម្បី​ជំរុញ​ដល់​ប្រទេស​នានា​ជុំវិញ​ពិភពលោក ចូលរួម​គោរព​អនុសញ្ញា​អូ​តា​វ៉ា ។

សូម​ជម្រាប​ថា ការ​លើក​បដា​របស់​ក្រុម​ប្រតិភូ​នេះ ស្រប​ពេល​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​គ្មាន​មីន ដែល​បាន​កំពុង និង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ខេត្ដសៀមរាប មាន​ស្តង់​ពិ​ព័រ​ណ៌​តម្រៀប​គ្នា​ជា​ជួរ នៅ​បរិវេណ​ខាង​មុខ​សណ្ឋាគារ​សុខា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ