កំពត ៖ សំណាកលោកយាយម៉ៅនៅជើងភ្នំច្រកសៀម ជួរភ្នំសែនហាន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យដែលចោរលួចបាត់ជាងមួយខែមុននោះ ត្រូវបានពលរដ្ឋដែលជាអ្នកមានជំនឿជឿជាក់លើការបន់ស្រន់ត្រូវបានទិញយកមកដាក់វិញហើយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋម្នាក់ឈ្មោះស៊ិន ស្រីមុំ អាយុ៥១ឆ្នាំ រស់នៅភូមិដំណាក់ចំបក់ឃុំសំរោងលើ ស្រុកបន្ទាយមាស បាននិយាយកាលពីព្រឹកថ្ងៃទី២៦ វិច្ឆិកា ថា ពលរដ្ឋជាច្រើននាក់នៅភូមិដំណាក់ចំបក់ អរគុណដល់អ្នកទិញរូបសំណាក់យាយម៉ៅ ដែលយកមកដាក់កន្លែងអាស្រមដែលចោរលួចយកទៅបាត់ពីខែមុន។
អ្នកភូមិនិយាយថា កូនស្រីខ្ញុំដែលជ្រុះបាត់ខ្សែដៃមួយខ្សែហើយភ្លាមៗនោះទៅបន់តែមិនទាន់អស់ធូបផង ស្រាប់តែរកឃើញខ្សែដៃនោះវិញ ។ ប្រជាពលរដ្ឋម្នាក់ទៀត ដែលមានលំនៅឋានទល់មុខផ្ទះស្ត្រីស្រីមុំនៅភូមិដំណាក់ចំបក់ដែរ គាត់បាននិយាយថា គាត់បានបន់លោកយាយម៉ៅដែលចោរលួចបាត់នោះដែរ។

ស្ត្រីរូបនោះនិយាយប្រាប់ថា ទោះជាចោរលួចរូបសំណាករូបយាយម៉ៅបាត់ក៏ដោយ ក៍នៅតែគាត់ជាប់បំណន់លោកយាយម៉ៅច្រកសៀមនេះដែរ ថែមទាំងទិញរូបសំណាក់លោកយាយម៉ៅមួយទៀត គ្រោងយកមកដាក់នៅអាស្រមលោកយាយម៉ៅមុនដែលចោរលួចបាត់ ។
ប៉ុន្តែមិនទាន់ដល់ពេលយករូបសំណាក់លោកយាយម៉ៅដែលខ្លួនទិញបានមកហើយមិនទាន់ថ្ងៃ
យកទៅដាក់ផង ស្រាប់តែមានគេទិញដាក់មុនទៅហើយ ។ ស្ត្រីរូបនោះបានទៅអោយលោកតាអាចារ្យគូរគន់មើលថា តើដាក់រូមសំណាក់មួយទៀតបានដែរ ឬអត់តែលោកតាអាចារ្យឆ្លើយថា ដាក់បានមិនទាស់អីទេ។

ទោះបីប្រជាពលរដ្ឋមានជំនឿបែបណានោះ លោកឡុង ស៊ីនួន អាយុ៧១ឆ្នាំ នៅភូមិដំណាក់ចំបក់និយាយថា ដីកន្លែងអាស្រមលោកយាយម៉ៅដែលបាត់នោះ ជាដីស្រុកអង្គរជ័យខេត្តកំពត តែរករូបសំណាកនោះមិនឃើញទេ តែត្រូវបានអ្នកមកពីភ្នំពេញទិញដាក់រួចរាល់កាលពីប៉ុន្មានថ្ងៃ
មុននេះ។

ចែករំលែកព័តមាននេះ