បុរសមានដាច់គេនៅចិន ខាតបង់ទ្រព្យប្រហែល ១៣ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំមក
ប្រទេស ៖ លោក Zhong Shanshan មហាសេដ្ឋីមានដាច់គេរបស់ប្រទេសចិន ដែលជាស្ថាបនិក និង
ប្រទេស ៖ លោក Zhong Shanshan មហាសេដ្ឋីមានដាច់គេរបស់ប្រទេសចិន ដែលជាស្ថាបនិក និង
ប្រទេស ៖ លោក Zhong Shanshan មហាសេដ្ឋីមានដាច់គេរបស់ប្រទេសចិន ដែលជាស្ថាបនិក និងប្រធានក្រុមហ៊ុនផលិតដបទឹក និងភេសជ្ជៈដ៏ធំបំផុតរបស់ប្រទេសចិន Nongfu Spring បានខាតបង់ទ្រព្យសម្បត្តិប្រហែល១៣ពាន់លានដុល្លារអាមេរិក ចាប់តាំងពីដើមឆ្នាំ ២០២៤ រហូតមកទល់ពេលនេះ។
ការខាតបង់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាការខាតបង់ទ្រព្យសម្បត្តិដ៏ច្រើនបំផុតក្នុងចំណោមមហាសេដ្ឋីចំនួន៥០០នាក់ជុំវិញពិភពលោក នៅក្នុងសន្ទស្សន៍ចុងក្រោយនៃបញ្ជីមហាសេដ្ឋីរបស់គេហទំព័រ Bloomberg។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Zhong Shanshan នៅតែឈរជាបុគ្គលមានបំផុតនៅក្នុងប្រទេសចិនដដែល ជាមួយទ្រព្យសម្បត្តិសរុបចំនួន៥៤.៨ពាន់លានដុល្លារអាមេរិក។ លោក Colin Huang សហគ្រិនបច្ចេកវិទ្យា និងជាស្ថាបនិកវេទិកាទិញទំនិញអនឡាញ PDD Holdings ដែលកំពុងប្រជែងតំណែងដ៏សំខាន់នេះ កំពុងឈរនៅលេខ ២ ដោយមានទ្រព្យសម្បត្តិសរុបចំនួន៤៦.៥ពាន់លានដុល្លារអាមេរិក។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Nongfu Spring ដែលចុះបញ្ជីនៅហុងកុងបានមើលឃើញថា ភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះ បានធ្លាក់ចុះរហូតដល់ ២០% ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយរងគ្រោះដោយសារសង្រ្គាមតម្លៃក្នុងឧស្សាហកម្មផលិតដបទឹករបស់ខ្លួន។ បញ្ហាថ្មីៗនេះ ដែលក្រុមឃ្លាំមើលអ្នកប្រើប្រាស់បានបង្ហាញថា ទាក់ទងនឹងបញ្ហាគុណភាពផលិតផល ការប្រកួតប្រជែងកើនឡើងក្នុងវិស័យនេះ ក៏ដូចជាចំពេលមានការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ក្នុងស្រុក និងរឿងរ៉ាវចម្រូងចម្រាសរបស់ក្រុមហ៊ុន កាលពីដើមឆ្នាំនេះ ពាក់ព័ន្ធនឹងការព្រួយបារម្ភលើការអនុវត្តអាជីវកម្មរបស់ខ្លួន។
អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើននៅក្នុងប្រទេសចិន នៅដើមឆ្នាំនេះ បានអំពាវនាវឱ្យមានការធ្វើពហិការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Nongfu Spring ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហាំងចូវ ខេត្តចឺជាំង។ ពួកគេបានអះអាងថា កូនប្រុសលោក Zhong ដែលនឹងស្នងមរតករបស់គាត់មានលិខិតឆ្លងដែនអាមេរិក ហើយពួកគេក៏បានចោទសួរអំពីភាពស្មោះត្រង់របស់គ្រួសារនេះ ចំពោះប្រទេសជាតិផងដែរ។
ប្រភពពីសារព័ត៌មាន CNN ក៏បានរាយការណ៍ថា នៅក្នុងសម្ពាធដ៏ធំមួយផ្សេងទៀតរបស់ Nongfu Spring កើតឡើងព្រោះតែដៃគូប្រកួតប្រជែងរបស់ខ្លួន ក្រុមហ៊ុន Hangzhou Wahaha Group បានបង្ហាញអំពីការលក់កើនឡើងជាលំដាប់។ អ្នកជំនាញលើកឡើងថា ប្រសិនបើស្ថានភាពដូចបច្ចុប្បន្នរបស់ក្រុមហ៊ុន Nongfu Spring នៅតែបន្តបែបនេះ លោក Zhong Shanshan នឹងប្រឈមមុខការបាត់បង់ងារជាបុគ្គលមានដាច់គេរបស់ប្រទេសចិន៕ (ប្រភព ៖ The Straits Times VnExpress)
ចែករំលែកព័តមាននេះ