រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋឃាត់បានជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពគា.ស់បន្ទប់ចូលលួចយកបណ្តោងខ្សែកប្លាកទីន និងសត្វឆ្មាមួយក្បាល ត្រូវបានបងប្អូនប្រជាពលរដ្ឋវា.យទ្រមខ្លួន បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ចំណុចផ្លូវ៦០៨ កែងផ្លូវ៦១០ ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីជនរងគ្រោះឈ្មោះ អ៊ុច ចាន់តារា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរដឹកអីវ៉ាន់អនឡាញ រស់នៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ផ្ទះគាត់បានចាក់សោរហើយប្អូនស្រីដេកនៅជាន់លើ ខណៈពេលគាត់កំពុងធ្វើការដឹកអីវ៉ាន់អនឡាញ ត្រូវបានជនសង្ស័យមានគ្នាបួនទៅប្រាំនាក់ បានចូលគា.ស់ទ្វារចូលរុះរើអីវ៉ាន់ក្នុងផ្ទះ បន្ទាប់មកប្អូនស្រីគាត់ខលប្រាប់ភ្លាមៗគាត់បានជិះម៉ូតូត្រឡប់មកវិញ ស្រាប់តែជនសង្ស័យជាអ្នករើសអេតចាយប្រមាណបួនទៅប្រាំនាក់ ខណៈពេលប្អូនស្រីគាត់ស្រែកថា ចោរៗបាននាំគ្នារត់ ខណៈពេលរត់ជួបជនរងគ្រោះត្រឡប់មកផ្ទះវិញបានដេញឃាត់បានម្នាក់ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋវា.យទ្រមខ្លួនផងដែរ ។
ប្រភពពត៌មានពីកន្លែងកើតហេតុ បានបន្តទៀតថា ខណៈពេលគាត់ឃាត់សួរនាំជនសង្ស័យបានសារភាពថា ខ្លួន និងបក្សពួកពិតប្រាកដបានចូលលួចយកអីវ៉ាន់នៅក្នុងផ្ទះជនរងគ្រោះពិតប្រាកដមែន ដោយពួនសម្ងំជក់ថ្នាំញៀ.នផងដែរ ហើយយកបានបណ្តោងខ្សែក និងចាប់សត្វឆ្មាយកទៅបាត់ហើយ ដើម្បីយកទៅលក់ទិញបាយហូប ។
ជនរងគ្រោះបានបន្តទៀតថា សត្វឆ្មាដែលជនសង្ស័យលួច គឺសត្វឆ្មាពូជដែលគាត់ស្រឡាញ់ផងដែរ ។ ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បាននាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ