សៀតលុយក្នុងស្រោមទូរស័ព្ទភ្លេចលើកង់បី ប្រកែកគ្នាបែកផ្សែងរវាងម្ចាស់កង់បី និងនារីជាភ្ញៀវ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីនារីជាភ្ញៀវម្នាក់អះអាងថា បានសៀតលុយចំនួន៣០០ដុល្លារក្នុងស្រោម
រាជធានីភ្នំពេញ ៖ មានករណីនារីជាភ្ញៀវម្នាក់អះអាងថា បានសៀតលុយចំនួន៣០០ដុល្លារក្នុងស្រោម
រាជធានីភ្នំពេញ ៖ មានករណីនារីជាភ្ញៀវម្នាក់អះអាងថា បានសៀតលុយចំនួន៣០០ដុល្លារក្នុងស្រោមទូរស័ព្ទ ហើយក៏ភ្លេចនៅលើកង់បី ក្រោយដឹងថាភ្លេច នាងក៏យកទូរស័ព្ទមិត្តភក្តិខលឱ្យម្ចាស់កង់បីយកមកឱ្យនាងវិញ លុះពេលម្ចាស់កង់បីនោះយកទូរស័ព្ទមកអោយនាងវិញ នាងក៏បានប្រញាប់ពិនិត្យមើលលុយដែលសៀតនៅក្រោយទូរស័ព្ទនោះ ក៏ស្រាប់តែបាត់អស់១០០ដុល្លារ ទើបដឹងថា ត្រូវម្ចាស់កង់បីឥណ្ឌានោះយកដោយចេតនា ក៏ប្រកែកគ្នា បង្កការភ្ញាក់ផ្អើលមុខផ្សាររាត្រី ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចទល់មុខផ្សាររាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីនារីដែលជាភ្ញៀវបានអោយដឹងថា មុនពេលកើតហេតុ គាត់ទាំង២នាក់ បានកក់ហៅកង់បីឥណ្ឌា១គ្រឿង ដើម្បីជិះចេញពីកោះពេជ្រ ទៅកាន់ផ្សាររាត្រីភ្នំពេញ លុះមកដល់គោលដៅ នារីម្នាក់បានចុះពីលើកង់បីឥណ្ឌា ចំណែកម្នាក់ទៀត កំពុងរាប់លុយអោយថ្លៃកង់បីឥណ្ឌា ក៏បានដាក់ទូរស័ព្ទរបស់ខ្លួនលើពូកអង្គុយ ហើយរាប់លុយអោយកង់បីឥណ្ឌា រួចក៏ចុះពីលើកង់បីឥណ្ឌានោះទៅ។
នារីជាភ្ញៀវបានបន្តថា លុះដើរបានប៉ុន្មានជំហ៊ានក៏ចាប់អារម្មណ៍ថាភ្លេចទូរស័ព្ទនៅក្នុងកង់បីឥណ្ឌា ដែលខ្លួនទើបជិះមុននេះ ក៏បានយកទូរស័ព្ទមិត្តភក្តិដែលមកជាមួយគ្នា ខលទៅទូរស័ព្ទដៃរបស់ខ្លួន ។ ពេលខលចូល បុរសដែលជាអ្នកបើកកង់បីឥណ្ឌានោះ ក៏បានលើកនិយាយជាមួយ ទើបនាងប្រាប់អោយម្ចាស់កង់បីជួយយកទូរស័ព្ទមកអោយវិញផង ហើយខ្លួននឹងជូនសគុណចំនួន៥០ដុល្លារ ។
នារីជាភ្ញៀវបានបញ្ជាក់ថា ទូរស័ព្ទដែលភ្លេចនោះមានម៉ាកអាយហ្វូន ដែលមានសៀតលុយ ចំនួន៣០០ដុល្លារ នៅពីក្រោយទូរស័ព្ទ ។ នារីជាភ្ញៀវបានបន្តថា លុះពេលកង់បីនោះយកទូរស័ព្ទមកអោយនាងវិញ នាងក៏បានប្រញាប់ពិនិត្យមើលលុយដែលសៀតនៅក្រោយទូរស័ព្ទនោះ ក៏ស្រាប់តែបាត់អស់១០០ដុល្លារ ទើបដឹងថាត្រូវម្ចាស់កង់បីឥណ្ឌានោះយកដោយចេតនា និងចង់បានថែមពីលើ ៥០ដុល្លារទៀត ។ ភ្លាមៗនោះនាងបានសុំលុយនោះមកវិញ តែភាគីកង់បីឥណ្ឌាបានបដិសេធ និងប្រកែក ដោយពោលថា «សំណាងហើយ ដែលគាត់មិនយកទូរស័ព្ទនោះ» ។ ទើបមានការភ្ញាក់ផ្អើលនៅមុខផ្សាររាត្រីតែម្តង។
ក្រោយកើតហេតុ ដោយឃើញអ្នកសារព័ត៌មានច្រើនផង និងដោយខ្លាចនារីជាភ្ញៀវប្តឹងផង បុរសដែលជាម្ចាស់កង់បីឥណ្ឌារូបនោះក៏យល់ព្រមប្រគល់លុយ១០០ដុល្លារនោះ ជូននារីជាភ្ញៀវវិញ ទើបនាងអោយសគុណ៥០ដុល្លារ ទៅអ្នករត់កង់បីនោះ ព្រោះបានសន្យាហើយថានឹងអោយ ហើយបានបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕
ចែករំលែកព័តមាននេះ