ខេត្តបន្ទាយមានជ័យ ៖ បង្គោលភ្លើងចំនួន១៥ដើម ត្រូវបានដួលមកលើផ្លូវក្រោយមានភ្លៀង១មេធំលាយឡំដោយខ្យល់ខ្លាំង នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៤ ស្ថិតតាមផ្លូវជាតិលេង៥៨ ក្នុងភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។
បើតាមមន្ត្រីអគ្គិសនីបានឱ្យដឹងថា ភ្លៀងលាយឡំដោយខ្យល់ខ្លាំងមួយយប់ទល់ភ្លឺ ត្រូវបានបង្គោលភ្លើងចំនួន១៥ដើមដួលទៅលើដងផ្លូវជាតិលេខ៥៨ ក្នុងភូមិសាស្ត្រសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ហើយត្រូវបានក្រុមជំនាញបិទចរន្តអគ្គិសនី ដើម្បីការពារគ្រោះថ្នាក់កើតឡើង និងចេញមកពីអន្តរាគមន៍សម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋឆ្លងកាត់ពេលយប់ ។
មន្ត្រីបច្ចេកទេសអគ្គិសនីបានបញ្ជាក់ទៀតថា ក្រោយបង្គោលភ្លើងដួលលើដងផ្លូវចំនួន១៥ដើមនឹងមានក្រុមបច្ចេកទេសពិនិត្យ ហើយចុះសម្រួលការងារឡើងវិញ ព្រោះជាបង្គោលភ្លើងដែលប្រើប្រាស់បណ្តាញក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត នៅថ្ងៃទី២៤ កក្កដា នេះ ។
លោក អែម ប៊ុនថន នាយករដ្ឋបាលក្រុងប៉ោយប៉ែតបានប្រាប់ថា បង្គោលភ្លើងដែលដែលដួលរលំទៅលើដងផ្លូវមានចំនួន១៥បង្គោល ដែលជាបង្គោលភ្លើងដែលតភ្ជាប់ពីប្រទេសថៃចូលមកប្រើប្រាស់ក្នុងក្រុងប៉ោយប៉ែត ។ ចំពោះមូលហេតុដោយសារមានភ្លៀងធ្លាក់ខ្លាំង ទើបបណ្តាលដួលបង្គោលភ្លើង តែមិនប៉ះពាល់ប្រជាពលរដ្ឋឡើយ ហើយត្រូវបានផ្តាច់ចរន្តមិនបណ្តាលដាច់ភ្លើងនៅក្រុងប៉ោយប៉ែត ព្រោះមានចរន្តផ្សេងប្រើប្រាស់ ។
ពេលនេះឃើញមានវត្តមានអភិបាលរងខេត្តបន្ទាយមានជ័យនិងអភិបាលក្រុងប៉ោយប៉ែតនិងក្រុមជំនាញអគ្គីសនីចុះទៅពិនិត្យនិងសម្រួលចរាចរណ៍និងគ្រោងរៀបចំបង្គោលភ្លើងឡើងវិញ៕
ចែករំលែកព័តមាននេះ