មួយសប្តាហ៍មុនការបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ប្រទេសដែលចូលរួមបានបញ្ចេញរូបភាពនៃឯកសណ្ឋានផ្លូវការសម្រាប់អត្តពលិក។ មហាជនមានការចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនេះ ជាមួយនឹងសំលៀកបំពាក់ប្លែកៗ ទាន់សម័យ និងប្លែកបំផុតនៃប្រទេសរបស់ពួកគេ។
សំលៀកបំពាក់ទាំងនេះនឹងត្រូវពាក់ដោយអត្តពលិកក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កីឡាអូឡាំពិក ក្រុងប៉ារីស ប្រទេសបារាំង នឹងចាប់ផ្ដើមពីថ្ងៃទី២៦ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
កម្ពុជា
កម្ពុជាមានអត្តពលិក ០៣រូប លើ ២ប្រភេទកីឡា ដែលត្រូវទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេម លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងនោះមានកីឡាករអត្តពលកម្ម ឈុន ប៊ុនថន រីឯហែលទឹកមានកីឡាករ កីឡាការិនី ០២រូប គឺកីឡាករ កូសុងដឺឡាបរ៉ារ៉ង អង់ត្វ័នម៉ាតាំងក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា។ ជាមួយនឹងឈុតកីឡាពណ៌ស លាយខៀវនៅជាយតិចៗ ដោយអាវក្រៅ រំលេចដោយរូបប្រាសាទអង្គរវត្ត នៅផ្នែកខាងឆ្វេងមានទង់ជាតិកម្ពុជា។
ថៃ
ឈុតដែលបង្ហាញដំបូងមហាជនមានការមិនពេញចិត្ត ដូច្នេះថៃ ក៏សម្រេចប្តូរមកប្រើអាវក្រៅពណ៌ខៀវវិញ។
អាមេរិក
ឯកសណ្ឋានរបស់ក្រុមអាមេរិក ផលិតដោយប្រេន Ralph Lauren អាវក្រៅពណ៌ទឹកប៊ិច និងខោខូវប៊យ។
ម៉ុងហ្គោលី
អ្នករចនា Michel & Amazonka បានបង្កើតសំលៀកបំពាក់ម៉ុងហ្គោលី និងបង្កើតឥទ្ធិពលខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ វាត្រូវបានគេចាត់ទុកថាជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃសម្រស់បែបប្រពៃណីជាមួយនឹងភាពរស់រវើកទំនើបអស្ចារ្យ។ រំលេចនូវនិមិត្តសញ្ញាសំខាន់ៗនៃវប្បធម៌ម៉ុងហ្គោលី ដូចជាព្រះអាទិត្យ ព្រះច័ន្ទ ក៏ត្រូវបានរួមបញ្ចូលយ៉ាងស៊ីជម្រៅផងដែរ។
កូរ៉េ
ឯកសណ្ឋានរបស់កូរ៉េប្រើពណ៌ខៀវដើម្បីបង្កើតអារម្មណ៍ស្ងប់ស្ងាត់។ ឈុតនេះក៏ត្រូវបានផលិតចេញពីសម្ភារៈដែលល្អឥតខ្ចោះសម្រាប់រដូវក្តៅ។ អាចក្រៅពណ៌ខៀវ និងអាវយឺតស ហើយមានខ្សែចងនឹងចង្កេះ។
កាណាដា
រចនាដោយ Lululemon សម្លៀកបំពាក់នេះមានពណ៌ក្រហមជាចម្បងដែលជាការបន្លិចនៃទង់ជាតិកាណាដា។
ហៃទី
ឈុតរបស់អត្តពលិករបស់នារីមានសំពត់វែងគូជាមួយនឹងអាវ២ជាន់ ខាងក្នុងអាវដៃវែង និងផ្នែកខាងលើមានអាវធំគ្មានដៃ និងមានស្លាកសញ្ញាអូឡាំពិកហៃទី។ ឯកសណ្ឋានរបស់បុរស មានអាវក្រៅ និងតុបតែងដោយកន្សែងរុំក។
អូស្ត្រាលី
អត្តពលិកបុរសនិងនារី ពាក់អាវធំលើអាវយឺតសផលិតពីកប្បាសដែលមានការតុបតែង ដោយឈុតនារីមានភាពខុសប្លែកបន្តិចសំពត់ខ្លីពណ៌បៃតង លឿង និងស។
អេស្ប៉ាញ
សម្លៀកបំពាក់ដ៏គួរឱ្យចាប់អារម្មណ៍នេះត្រូវបានរចនាឡើងដោយម៉ាក Joma Sport ។ អាវក្នុងពណ៌ស អាវក្រៅពណ៌ក្រហម ចំណែកអត្តពលិកស្ត្រីស្លៀកសំពត់ពណ៌ស លឿង និងក្រហម ។ ពណ៌ដែលប្រើគឺផ្អែកលើពណ៌នៃទង់ជាតិអេស្ប៉ាញ ហើយអ្នករចនាក៏ត្រូវបានបំផុសគំនិតដោយពណ៌នៃផ្កា carnation ផ្កាជាតិរបស់ប្រទេស។
ប្រទេសបារាំង
ប្រទេសម្ចាស់ផ្ទះបារាំងមានឯកសណ្ឋានអាវក្នុងពណ៌ស និងអាវក្រៅគ្មានដៃ ជាមួយនឹងអាវពណ៌ទង់ជាតិបារាំង នេះត្រូវបានចាត់ទុកថាជាការរចនាដ៏ឆើតឆាយ និងប្រណិតបំផុត។
ចែករំលែកព័តមាននេះ