ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កាន់កា.ប់​កំពូល​តារាង​មេដាយ​សរុប​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ ៦​សម័យកាល​ជាប់​ៗ​គ្នា

1 អាទិត្យ មុន

ប្រទេស​បារាំង ៖ ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ឆ្នាំ ២០២៤ បាន​បិទ​បញ្ចប់​ជា​ស្ថាន​ពរ កាលពី​យប់​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៤…

ប្រទេស​បារាំង ៖ ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ឆ្នាំ ២០២៤ បាន​បិទ​បញ្ចប់​ជា​ស្ថាន​ពរ កាលពី​យប់​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ​។ បន្ទាប់​ពី​ដំណើរការ​អស់​រយៈពេល​១២​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៤​។ ដោយនៅ​ក្នុង​នោះ ចិន ក្លាយជា​ប្រទេស​ឈ្នះ​មេដាយ​ច្រើន​ជាងគេ​បំផុត​ប្រចាំឆ្នាំ​នេះ និង​ជា​លើក​ទី​៦​ជាប់​ៗ​គ្នា​។

អត្ត​ព​លិ​ក​ចិន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន ដោយ​ដណ្តើម​មេដាយ​ជូន​ជាតិ​សរុប​ចំនួន ២២០​គ្រឿង មាស ៩៤​គ្រឿង ប្រាក់ ៧៦​គ្រឿង នឹង​សំរឹទ្ធ ៥០​គ្រឿង​។ តាម​ពីក្រោយ​ដោយ​ចក្រភព​អង់គ្លេស​ឈ្នះ​សរុប ១២៤​គ្រឿង មាស ៤៩​គ្រឿង ប្រាក់ ៤៤​គ្រឿង និង​សំរឹទ្ធ ៤១​គ្រឿង​។ សហរដ្ឋអាមេរិក​ឈ្នះ​សរុប ១០៥​គ្រឿង មាស ៣៦​គ្រឿង ប្រាក់ ៤២​គ្រឿង និង​សំរឹទ្ធ ២៧​គ្រឿង​។ ហូ​ឡង់​ឈ្នះ​សរុប ៥៦​គ្រឿង មាស ២៧​គ្រឿង ប្រាក់ ១៧​គ្រឿង និង​សំរឹទ្ធ ១២​គ្រឿង ខណៈ​ដែល​ប្រេ​ស៊ី​ល​ឈ្នះ​សរុប ៨៩​គ្រឿង មាស ២៥​គ្រឿង ប្រាក់ ២៦​គ្រឿង និង​សំរឹទ្ធ ៣៨​គ្រឿង​។ ប្រទេស​ដែល​ស្ថិត​ក្រៅ​តំណែង​កំពូល​ទាំង ៥ រួម​មាន អ៊ី​តា​លី អ៊ុយ​ក្រែ​ន ម្ចាស់ផ្ទះ​បារាំង អូស្ត្រាលី និង​ជប៉ុន​។

ដោយឡែក ប្រទេស​អាស៊ី​អាគ្នេយ៍​រួម​មាន ៖ ប្រទេស​ថៃ ឈ្នះ​សរុប ៣០​គ្រឿង មាស ៦​គ្រឿង ប្រាក់ ១១​គ្រឿង និង​សំរឹទ្ធ ១៣​គ្រឿង​។ ម៉ា​ឡេ​ស៊ី​ឈ្នះ​សរុប ៥​គ្រឿង មាស ២​គ្រឿង ប្រាក់ ២​គ្រឿង និង​សំរឹទ្ធ ១​គ្រឿង​។ សិង្ហ​បុរី​ឈ្នះ​សរុប ៣​គ្រឿង មាស ២​គ្រឿង និង​ប្រាក់ ១​គ្រឿង​។ ឥណ្ឌូ​ណេ​ស៊ី​ឈ្នះ​សរុប ១៤​គ្រឿង មាស ១​គ្រឿង ប្រាក់ ៨​គ្រឿង និង​សំរឹទ្ធ ៥​គ្រឿង និង​វៀតណាម​ឈ្នះ​១​គ្រឿង ដែល​ជា​មេដាយ​សំរឹទ្ធ​។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា គិត​ត្រឹម​សមិទ្ធផល​ដ៏​អស្ចារ្យ នៅ​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​ឆ្នាំ​នេះ ប្រទេស​ចិន​បាន​បន្ត​កាន់​កាន់​តំណែង​កំពូល​តារាង​មេដាយ​សរុប​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​ជា​លើក​ទី ៦ ជាប់​ៗ​គ្នា ៖

-​លើក​ទី​១ នៅ​ទីក្រុង​អា​តែ​ន ប្រទេស​ក្រិ​ក ឆ្នាំ ២០០៤ ចិន​ឈ្នះ​សរុប ១៤១​គ្រឿង មាស ៦៣​គ្រឿង ប្រាក់ ៤៦​គ្រឿង និង​សំរឹទ្ធ ៣២​គ្រឿង
-​លើក​ទី​២ នៅ​ទីក្រុង​ប៉េ​កាំ​ង ឆ្នាំ ២០០៨ ម្ចាស់ផ្ទះ​ចិន​ឈ្នះ​សរុប ២១១​គ្រឿង មាស ៨៩​គ្រឿង ប្រាក់ ៧០​គ្រឿង និង​សំរឹទ្ធ ៥២​គ្រឿង

-​លើក​ទី​៣ នៅ​ទីក្រុង​ឡូង​ដ៍ ចក្រភព​អង់គ្លេស ឆ្នាំ ២០១២ ចិន​ឈ្នះ​សរុប ២៣១​គ្រឿង មាស ៩៥​គ្រឿង ប្រាក់ ៧១​គ្រឿង និង​សំរឹទ្ធ ៦៥​គ្រឿង
-​លើក​ទី​៤ នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ឆ្នាំ ២០១៦ ចិន​ឈ្នះ​សរុប ២៣៩​គ្រឿង មាស ១០៧​គ្រឿង ប្រាក់ ៨១​គ្រឿង និង​សំរឹទ្ធ ៥១​គ្រឿង

-​លើក​ទី​៥ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ឆ្នាំ ២០២០ ចិន​ឈ្នះ​សរុប ២០៧​គ្រឿង មាស ៩៦​គ្រឿង ប្រាក់ ៦០​គ្រឿង និង​សំរឹទ្ធ ៥១​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ