រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា ទៅកាន់ក្រុមប្រឆាំងដែលតែងតែធ្វើការបំភ្លៃការពិតតាមបណ្តាញសង្គមថា ជាអ្នកធ្វើឲ្យអ្នកនៅក្នុងស្រុកជាប់គុ.កហើយបើមានការជាប់គុ.កពាក់ព័ន្ធនឹងអ្នកខាងក្រៅរឿងបំភ្លៃការពិត គឺមិនត្រូវបានលើកលែងបន្ធូរបន្ថយជាដាច់ខាត ។
ថ្លែងសារពិសេស នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវស្វែងរកអ្នកដែលបានយករូបសម្តេចទៅបង្ហោះលើបណ្តាញសង្គមដូចជា តិកតុក ហ្វេសប៊ុក អីនត្រាក្រាម យូធូប … ខ្ញុំគ្មានពីបីដូចគេទេ ។ ដូច្នេះត្រូវតែ ស្រាវជ្រាវ ដើម្បីបង្ក្រាបករណីនេះឲ្យបាន ។
សម្តេចតេជោ បានលើកឡើងថា ករណីនេះជាច្រើនឆ្នាំមកនិយាយគ្នាមិនស្តាប់ទាល់តែសោះ ។ ហើយកុំយកសំណេររបស់ខ្ញុំ ទៅធ្វើការបោកប្រាស់ប្រជាជន ដើម្បីយកផលចំណេញ ឬយកពិន្ទុឲ្យសោះ ។ សម្តេចបញ្ជាក់ថា ៖«ថ្ងៃនេះខ្ញុំចេញមក ដើម្បីចេញមកដើម្បីឲ្យបងប្អូនជនរួមជាតិទាក់ទិននឹងតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលប៉ុន្មានថ្ងៃមកនេះមានការមួលបង្កាច់ ដែលមិនអាចអន់ឱនបាននោះទេ សម្រាប់ជនទាំងឡាយណាដែលបានមួលបង្កាច់សភាពការណ៍នេះ ។ រហូតដល់ ចោទរដ្ឋាភិបាល ពិសេសខ្លួនខ្ញុំក៏ដូចជា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតថា ទាក់ទិននឹងការកាត់ដី៤ខេត្តឲ្យវៀតណាម» ។
សម្តេចតេជោ បានលើកឡើងទៀតថា ការបំភ្លៃការពិតនៃសភាពការណ៍នេះធ្វើឲ្យអ្នកនៅក្នុងប្រទេសនឹងត្រូវប្រឈមមុខជាមួយច្បាប់ ហើយអ្នកនៅក្រៅប្រទេសដែលញុះញង់ឲ្យមានរឿងនេះកើតឡើងក៏ត្រូវដឹងថា ការញុះញង់ និងការបំភ្លៃរបស់អ្នកបានបង្កឲ្យអ្នកនៅខាងក្នុ ងប្រទេសជាប់គុ.ក ។
សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ៖«បើសិនមានរឿងនេះកើតឡើងមានរហូតដល់ការជាប់គុ.កណាម្នាក់ សូមកុំបន្ធូរបន្ថយឲ្យសោះ ព្រោះទង្វើដែលគេបានធ្វើក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានភាពធ្ងន់ធ្ងរ» ។
ជាមួយគ្នានោះដែរ សម្តេចប្រធានព្រឹទ្ធសភាក៏បានបង្ហាញថា ការដែលសម្តេចចេញមកបកស្រាបពេលនេះព្រោះថា ការបកស្រាយមានភាពជ្រៅជ្រះជាងអ្នកជំនាន់ក្រោយ ព្រោះបញ្ហានេះបានផ្តើមចេញពីសម្តេចផ្ទាល់ដែលបានចូលរួមប្រជុំមានរហូតដល់ចំនួន១១លើថ្នាក់កំពូល ។ ពោល គឺតាំងពីឆ្នាំ១៩៩៩ រហូតមកដំណាកកាលចុងក្រោយ ហើយពេលនេះត្រៀមប្រជុំលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
សម្តេចក៏បានលើកសំណួរថា តើអ្នកណាជាមេគំនិតបង្កើតឲ្យមានតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម គេហៅថា CLV ។ អ្នកខ្លះបានលើកឡើងថា ជាគំនិតផ្តួចផ្តើមរបស់វៀតណាម តាំងពីឆ្នាំ១៩៩៥ ដែលការលើកឡើងនេះគ្មានភស្តុតាង និងគ្មានការអៀនខ្មាស់ ។
សម្តេចថាបើសិនជាអ្នកគ្រាន់បើ អ្នកអាចធ្វើជាសម្បថ បើអ្នកមិនគ្រាន់បើទេ អ្នកមិនចាំបាច់ធ្វើទេ ។ ពិសេសខ្ញុំចង់និយាយដល់លោក ជេម សុខ តែម្តង ដែលបានលើកឡើងកាល យប់មិញខ្ញុំបានមើលតាមយូធូរថា តំបន់ត្រីកោណជាការផ្តួចផ្តើមរបស់វៀតណាម តាំងពីឆ្នាំ ១៩៩៥ ហើយមានការប្រជុំនៅវៀតណាម និងនៅឡាវ នៅឆ្នាំ១៩៩៥ ។ សម្តេចតេជោ ក៏បានលើកទៅកាន់លោក ជេម សុខ យ៉ាងដូច្នេះថា ៖ បើសិនលោកប្អូន ជេម សុខ ទទួលយកនៃការស្បថណាមួយបើទោះបីឲ្យស្លា.ប់ត្រឹមឆ្កែមួយក្បាលចាត់ទុកថា ប្អូនជាអ្នកក្លាយហ៊ាន ប៉ុន្តែបើមិនហ៊ាននោះទេ គឺប្អូននឹងចុះចាញ់ដោយឯកឯង ។
សម្តេចគូសបញ្ជាក់ដោយអះអាងថា សម្តេចជាអ្នកផ្តួចផ្តើមគំនិត ហើយនៅក្នុងពេលទស្សនកិច្ចនៅប្រទេសឡាវ សម្តេចក៏បានស្នើភាគីឡាវ ដើម្បីគាំទ្រដែលពេលនេះ គឺឯកឧត្តម ស៊ី សុវត្ថិកែប៊ុនផាន់ អតីតនាយករដ្ឋមន្ត្រីឡាវ ដែលពេលនេះគាត់បានទទួលមរណភាពហើយ។ បន្ទាប់ខ្ញុំក៏បានបន្តដំណើរទៅកាន់ប្រទេសវៀតណាម ហើយក៏បានស្នើទៅនាយករដ្ឋមន្ត្រី វៀត ណាម ដើម្បីឲ្យគាំទ្រគំនិតផ្តួចផ្តើមផងដែរ៕
ចែករំលែកព័តមាននេះ