នៅក្នុងខណៈពេលដែលកម្ពុជានៅមិនទាន់ធ្វើការបោសសំអាតមីន និងគ្រា.ប់មិនទាន់ផ្ទុះអស់នៅឡើយ ចម្ការមីនថ្មីត្រូវបានរកឃើញ ។ ព័ត៌មាននៃការរកឃើញចម្ការមីននេះ គឺបានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធផលស្រាវជ្រាវការរកឃើញចម្ការមី.នថ្មី ក្រោមការដឹកនាំរបស់អាជ្ញាធរមីន និងអនុវត្តការសិក្សាស្រាវជ្រាវដោយអង្គភាពស៊ីម៉ាក់ ក្នុងកិច្ចសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលការសិក្សានេះ គឺអនុវត្តន៍ស្របតាមសេចក្តីសម្រេចមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីពេលកន្លងទៅ ។
នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ចម្ការមី.ន និងចម្ការគ្រា.ប់ថ្មី គឺស្ថិតក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប និងខេត្តកំពង់ធំ ។
នៅក្នុងកិច្ចប្រជុំនេះ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធាននៃអាជ្ញាធរមី.នបានណែនាំឱ្យក្រុមការងារបច្ចេកទេសអាជ្ញាធរមី.ន ដឹកនាំចុះពិនិត្យផ្ទៀងផ្ទាត់នូវលទ្ធផលស្រាវជ្រាវចម្ការមី.នថ្មី ដែលបានរកឃើញដោយអង្គភាពស៊ីម៉ាក់ ។
លោក បានកោតសរសើរដល់អង្គភាពស៊ីម៉ាក់ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវបានគ្រប់ជ្រុងជ្រោយបន្ថែមនូវចម្ការមី.ន និងចម្ការគ្រាប់ស្ថិតក្នុងបណ្តាខេត្តទាំងនោះ ៕
ចែករំលែកព័តមាននេះ