UN ៖ កម្លាំងមួកខៀវកម្ពុជាពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ( UN ) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានកោតសរសើរ កងកម្លាំងមួកខៀវរបស់កម្ពុជា…
រាជធានីភ្នំពេញ ៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ( UN ) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានកោតសរសើរ កងកម្លាំងមួកខៀវរបស់កម្ពុជា…
រាជធានីភ្នំពេញ ៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ( UN ) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានកោតសរសើរ កងកម្លាំងមួកខៀវរបស់កម្ពុជា ដែលពោរ ពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ ។
ការកោតសរសើរបស់អគ្គលេខាធិការរង UN ក្នុងជំនួបពិភាក្សាការងារជាមួយឧកឧត្តមប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធភា ។
លោក Atul Khare អគ្គលេខាធិការរង UN បានកោតសរសើរកងកម្លាំងមួកខៀវរបស់កម្ពុជា ដែលពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្តែងនូវការ ស្ញប់ស្ញែងចំពោះកម្ពុជាដែលឈរលើលេខរៀងទី២៧ ក្នុងចំណោមប្រទេសទាំង១២១ ដែលបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប ក្នុងនោះមានកងកម្លាំងនារី រហូតដល់ទៅ២០% ។
ក្នុងជំនួបនោះដែរ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា ក៏បានរំលឹកពីការរួមចំណែករបស់ ឯកឧត្តម កាលនៅក្នុងតំណែងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប អស់រយៈពេលជិត២០ឆ្នាំកន្លងទៅនេះ ។
ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភាក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមវិភាគទានដល់បេសកកម្មរក្សាសន្តិភាព ទោះបីជួបការប្រឈម និងការបាត់បង់ជីវិត មួយចំនួនរបស់កងទ័ពមួកខៀវយើងក្នុងបេសកកម្មនោះយ៉ាងណាក៏ដោយ ។
ក្នុងជំនួបទ្វេភាគីនោះដែរ ឯកឧត្តមអនុប្រធានទី១ និងអគ្គលេខាធិការរង អ.ស.ប បានវា យតម្លៃខ្ពស់ពីសារសំខាន់មិនអាចកាត់ថ្លៃនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាសម្រេចបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ។
កម្ពុជាជាប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប នៅឆ្នាំ១៩៩១ បានក្លាយទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងមួកខៀវដែលនេះសរបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការការពារសុខសន្តិភាព និងស្ថេរភាពសកល ៕
ចែករំលែកព័តមាននេះ