វិនិយោគទុនចិន៤០ក្រុមហ៊ុន មករកឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត
- ភ្នំពេញ
គណៈប្រតិភូក្រុមហ៊ុនចិនចំនួន៤០ ដឹកនាំដោយលោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិន សម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ
គណៈប្រតិភូក្រុមហ៊ុនចិនចំនួន៤០ ដឹកនាំដោយលោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិន សម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ
គណៈប្រតិភូក្រុមហ៊ុនចិនចំនួន៤០ ដឹកនាំដោយលោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិន សម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ (China Chamber of Commerce for Import & Export of Textiles-CCCT) បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ថា ក្រុមហ៊ុនទាំងនេះ មករកឱកាសវិនិយោគក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌ ដូចជា ការផលិតសម្លៀកបំពាក់ អាវរងារ ស្បែកជើង ក្រណាត់ និងជ្រលក់ពណ៌ សម្ភារៈសម្រាប់ផលិតសម្លៀកបំពាក់ ទ្រនាប់កអាវនិងមួក ការផលិតសូត្រ… ។ល។
នាឱកាសនោះ លោក ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញពីឆន្ទៈដ៏មុះមុតក្នុងការស្វែងរកដៃគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាយ៉ាងពិតប្រាកដ។
លោកបានបន្តថា ផ្តើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជា ដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន ក៏បានសម្រេចបង្កើតនូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្គរ» ដើម្បីជំរុញបន្ថែមការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។
លោកអគ្គលេខាធិការក៏បានលើកឡើងពីរំហូរវិនិយោគចិនមកកម្ពុជា និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានកំណើនខ្ពស់ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ បើប្រៀបធៀបនឹងការវិនិយោគបរទេសផ្សេងទៀត។
លោកក៏បានបង្ហើបប្រាប់គណៈប្រតិភូឲ្យកាន់តែមានទំនុកចិត្ត និងទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការពិចារណា បណ្តាក់ទុនវិនិយោគ ដោយបច្ចុប្បន្ន កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤៤ ដែលក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងដំណើរការមាន២៨ហើយ កម្ពុជាក៏មានរោងចក្រផលិត សំបកកង់រថយន្ត រោងចក្រផលិតកង់ រោងចក្រផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក គ្រឿងសង្ហារឹម…។ល។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ