កម្ពុជា ជាប្រភពគ្រាប់ស្វាយចន្ទី ធំជាងគេរបស់វៀតណាម
- ភ្នំពេញ
គ្រាប់ស្វាយចន្ទីកម្ពុជា ជាប្រភពនាំចូលសរុបនៃតម្រូវការផលិតកម្មគ្រាប់ស្វាយចន្ទីរបស់វៀតណាម ក្នុងឆមាសទី១ នៃឆ្នាំនេះ ដោយមានទំហំដល់ទៅ
គ្រាប់ស្វាយចន្ទីកម្ពុជា ជាប្រភពនាំចូលសរុបនៃតម្រូវការផលិតកម្មគ្រាប់ស្វាយចន្ទីរបស់វៀតណាម ក្នុងឆមាសទី១ នៃឆ្នាំនេះ ដោយមានទំហំដល់ទៅ
គ្រាប់ស្វាយចន្ទីកម្ពុជា ជាប្រភពនាំចូលសរុបនៃតម្រូវការផលិតកម្មគ្រាប់ស្វាយចន្ទីរបស់វៀតណាម ក្នុងឆមាសទី១ នៃឆ្នាំនេះ ដោយមានទំហំដល់ទៅ ៥៥,៥ ភាគរយ ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានវៀតណាម ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញថា វៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីជិត ១,៥ លានតោន ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ កើនឡើង៨,៤ភាគរយ ដោយមានតម្លៃ ១,៨ពាន់លានដុល្លារ កើនឡើង ៣,៤ភាគរយ។
ប្រភពដដែល បានបញ្ជាក់ថា នៅក្នុងចំណោមគ្រាប់ស្វាយចន្ទី នាំចូលទាំងនោះ គឺមានប្រមាណជា ៧៨០.៧០០តោន នាំចេញពីកម្ពុជា ដែលមានតម្លៃរហូតដល់ ១ពាន់លានដុល្លារ ។ ការនាំចូលគ្រាប់ស្វាយចន្ទីពីទីផ្សារកម្ពុជាតែមួយគត់ បានកើនឡើង ៣៦,៧ ភាគរយ បើគិតពីបរិមាណ ហើយចំពោះតម្លៃវិញ គឺកើនឡើង ២៨,១ ភាគរយ។
វៀតណាម គឺជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃលេខ១ លើពិភពលោក តែទោះជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុករបស់ប្រទេសសម្រាប់កែច្នៃនៅមានកម្រិតនៅឡើយ ដូច្នេះអាជីវកម្មត្រូវនាំចូលគ្រាប់ស្វាយចន្ទីក្នុងបរិមាណច្រើនពីប្រទេសនៅក្នុងតំបន់ និងក្រៅតំបន់។
ក្រៅពីកម្ពុជា វៀតណាមក៏បាននាំចូលគ្រាប់ស្វាយចន្ទីពីទ្វីបអាហ្វ្រិកមួយចំនួនធំផងដែរ តែគុណភាពនៃគ្រាប់ស្វាយចន្ទីពីអាហ្វ្រិក មានគុណភាពអន់ជាងពីក្នុងតំបន់ ។
ក្រោយការនាំចូលវត្ថុធាតុដើម វៀតណាមបានកែច្នៃ ហើយនាំចេញផលិតផលសម្រេចបាន ៣៥៣.៥០០ តោន កើនឡើង២៥,២ភាគរយ នៅក្នុងតម្លៃសរុប ១,៩៤ ពាន់លានដុល្លារ កើនឡើង១៨,៧ ភាគរយ ធៀបនឹងឆ្នាំមុន។
តម្លៃជាមធ្យមនៃការនាំចេញគ្រាប់ស្វាយចន្ទីរបស់វៀតណាម គឺត្រឹម ៥.៥០២ ដុល្លារក្នុងមួយតោន ក្នុងរយៈពេលប្រាំមួយខែដំបូងធ្លាក់ចុះ៦,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចែករំលែកព័តមាននេះ