សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវរកម្ចាស់ហ្វេសប៊ុកមួយ ជាបន្ទាន់!
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាមរយៈបណ្តាញហ្វេសប៊ុករបស់សម្តេច នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាមរយៈបណ្តាញហ្វេសប៊ុករបស់សម្តេច នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាមរយៈបណ្តាញហ្វេសប៊ុករបស់សម្តេច នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហោះសារ ដោយស្នើឲ្យសមត្ថកិច្ច ស្រាវជ្រាវវែកមុខរកគណនីហ្វេសប៊ុកមួយប្រើឈ្មោះ«អរគុណសន្តិភាព» ដែលបានបង្ហោះរូបភាពរបស់សម្តេចតេជោ របួសស្មាកាលពីឆ្នាំ២០១៩ យកមកបង្ហោះឡើងវិញ នាំមានការភន័ច្រឡំ ។
ខាងក្រោមនេះ ជាខ្លឹមសារដែលសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច ៖ «សូមកុំរពឹស មានហ្វេសប៊ុកមួយឈ្មោះ«អរគុណសន្តិភាព» ដែលមានប្រវត្តិរូប (profile) ជារូបខ្ញុំ បានយកសារ ដែលខ្ញុំបង្ហោះកាលពីឆ្នាំ២០១៩ ពេលដែលខ្ញុំរបួសស្មា និងត្រូវទៅព្យាបាលនៅសង្ហបុរី មកបង្ហោះឡើងវិញ» ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបង្ហោះបែបនេះ ដោយ ហ្វេសប៊ុក ក្លែងក្លាយ បង្កឲ្យមានការភន័ច្រឡំក្នុងចំណោមប្រជាជនថា ខ្ញុំកំពុងត្រូវរបួស និងចាកចេញពីប្រទេស ។
សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីនេះ ដើម្បីឈានទៅបំបាត់ហ្វេសប៊ុក ក្លែងក្លាយនិងព័ត៌មានក្លែងក្លាយ ៕
ចែករំលែកព័តមាននេះ