ធ្លាប់ជា Queen of K-Pop, ពេលនេះប្រជាប្រិយភាពរបស់តារាចម្រៀង Hyuna ធ្លាក់ដល់បាតហៅលែងឮ
(កូរ៉េខាងត្បូង)៖ កាលពីថ្ងៃទី៨ ខែកក្កដា សហគមន៍អ្នកគាំទ្រ Kpop មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានដែលថា HyunA និងអតីតសមាជិកក្រុម BEAST លោក…
(កូរ៉េខាងត្បូង)៖ កាលពីថ្ងៃទី៨ ខែកក្កដា សហគមន៍អ្នកគាំទ្រ Kpop មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានដែលថា HyunA និងអតីតសមាជិកក្រុម BEAST លោក…
(កូរ៉េខាងត្បូង)៖ កាលពីថ្ងៃទី៨ ខែកក្កដា សហគមន៍អ្នកគាំទ្រ Kpop មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានដែលថា HyunA និងអតីតសមាជិកក្រុម BEAST លោក Yong Junhyung ត្រៀមរៀបការហើយ។ ហើយក៏ដោយសារតែនាងមានទំនាក់ទំនងថ្មីនេះហើយ នាងត្រូវបានអ្នកគាំទ្រងាកចេញ ធ្វើពហិការ លែងគាំទ្រសកម្មភាពចម្រៀងរបស់នាង។
ចាប់តាំងពីដើមឆ្នាំមក HyunA បានប្រឈមមុខនឹងរលកនៃការធ្វើពហិការពីអ្នកគាំទ្ររបស់នាង ក្រោយពីប្រកាសពីទំនាក់ទំនងជាមួយលោក Yong Junhyung ជាសាធារណៈដែលតារាប្រុសរូបនេះជាប់ពាក់ព័ន្ធក្នុងករណីក្លិប Burning Sun។
នៅដើមខែឧសភា HyunA បានត្រលប់មកវិញជាមួយនឹងចម្រៀង Attitude និងបទ Q&A ។ ជាអាល់ប៊ុម ដំបូងបង្អស់ដែល HyunA ចេញនៅក្រោមផលិតកម្ម At Area បន្ទាប់ពីចាកចេញពី P Nation របស់ PSY ក្នុងខែសីហា ឆ្នាំ២០២២។ ពីការក្លាយជាតារាទោលដ៏ល្បីលំដាប់ទីពីរក្នុងប្រទេសកូរ៉េ លើកនេះ HyunA បានត្រឡប់មកវិញហើយធ្លាក់កូដខ្លាំងដោយ MV បទចម្រៀង ដែលមានចំណងជើងថា Q&A មានការចូលទស្សនាតែ ១៧០,០០០ប៉ុណ្ណោះបន្ទាប់ពីការចេញផ្សាយ ២៤ម៉ោង ពុំមានចំណាត់ថ្នាក់ក្នុងតារាងតន្ត្រីឌីជីថលរបស់កូរ៉េ មានមនុស្សតិចណាស់ដែលដឹងថា HyunA បានចេញបទចម្រៀងថ្មី។
ដូចការរំពឹងទុក សកម្មភាពតន្ត្រីបន្ទាប់របស់ HyunA ជួបការលំបាក។ HyunA បានប្រកាសដំណើរប្រគុំតន្ត្រី My Attitude Tour 2024។ ក្នុងពេលដ៏ខ្លី តារាចម្រៀងស្រីនឹងចាប់ផ្តើមសម្តែងនៅសហរដ្ឋអាមេរិក។ ធួរខនសឺតនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែសីហានៅទីក្រុង Dallas រដ្ឋ Texas និងមានរយៈពេលរហូតដល់ថ្ងៃទី២១ ខែសីហានៅទីក្រុង Berkeley រដ្ឋកាលីហ្វ័រញ៉ា។
ទោះយ៉ងណាការប្រគុំតន្ត្រីចំនួន៤ របស់ HyunA នៅទូទាំងសហរដ្ឋអាមេរិក និងកាណាដាត្រូវបានលុបចោល ដោយស្ងាត់ៗ មានមនុស្សជាច្រើនបាននិយាយថា មូលហេតុដែលនាងលុបចោលការសម្ដែងគឺដោយសារតែការលក់សំបុត្របានតិច។ ជាការពិតណាស់ ការលក់សំបុត្រប្រគុំតន្ត្រីនៅអាមេរិកខាងជើងមិនងាយស្រួលនោះទេ ជាពិសេសសម្រាប់តារា Kpop ។
មិនត្រឹមតែលក់សំបុត្ររហូតដល់លុបចោលកម្មវិធីធួរខនសឺតនៅអាមេរិកទេ HyunA ក៏ត្រូវបានគេធ្វើពហិការពីឆាកតន្ត្រីដែលនាងចូលរួមដែរ។ ថ្មីៗនេះ តារាចម្រៀងស្រីបានចូលរួមក្នុងមហោស្រពតន្ត្រីមួយដែលនាងបាននាំយកបទចម្រៀងជាល្បីរបស់នាងដែលទស្សនិកជនកូរ៉េបានស្គាល់។ ប៉ុន្តែនៅពេលដែល HyunA យកមីក្រូហ្វូនឱ្យទស្សនិកជនច្រៀងតាម ហើយហ្វូងមនុស្សនៅស្ងៀម មិនស្រែកហ៊ោ ពោលគឺមិនរីករាយនឹងឆាកតន្រ្តីដែលមានវត្តមាននាងនោះទេ៕
ចែករំលែកព័តមាននេះ