ពលរដ្ឋតវ៉ារឿងវៀតណាមបិទច្រកទ្វារផ្លូវទឹក ធ្វើឱ្យបាត់បង់ការងារ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ កម្មករ និងអាជីវករចំណតទូកប្រឡាយទាហានប្រមាណជាង៨០០នាក់ រួមទាំង
ខេត្តស្វាយរៀង ៖ កម្មករ និងអាជីវករចំណតទូកប្រឡាយទាហានប្រមាណជាង៨០០នាក់ រួមទាំង
ខេត្តស្វាយរៀង ៖ កម្មករ និងអាជីវករចំណតទូកប្រឡាយទាហានប្រមាណជាង៨០០នាក់ រួមទាំងប្រជាពលរដ្ឋភូមិព្រៃវល្លិ៍ បានលើកគ្នាតវ៉ា ទាមទារសូមឲ្យអាជ្ញាធរស្រុកខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាលមេត្តាដោះស្រាយបញ្ហាភាគីវៀតណាមបិទច្រកទ្វារព្រំដែនផ្លូវទឹកនៃស្លាបច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍ មិនអនុញ្ញាតឱ្យអាជីវករខ្មែរនាំស្រូវចេញតាមព្រំដែនផ្លូវទឹកនៃចំណតកាណូតប្រឡាយទាហានទៅប្រទេសវៀតណាមទេ ។ ពួកគេថា ការបិទនេះបង្កឲ្យមានផលប៉ះពាល់ដល់ការងារកម្មករធ្វើការនៅផែកាណូតប្រមាណ៨០០នាក់ និងក្រុមអាជីវករប្រមូលទិញស្រូវតាមបណ្តាខេត្តនានាទូទាំងប្រទេសក៏ដូចជាប្រជាពលរដ្ឋដែលជាកសិករបាត់បង់ទីផ្សារលក់ស្រូវ ។
សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសសម្តេចបវធិបតី ហ៊ុន មាណែត ប្រមុខរាជរដ្ឋាភិបាលមេត្តាអន្តរាគមន៍ដោះស្រាយសុំឲ្យភាគីវៀតណាមបើកព្រំដែនផ្លូវទឹកព្រៃវល្លិ៍ (ខេត្តស្វាយរៀង) -បេនហ៊ីប(ខេត្តឡុងអាន)ឡើងវិញ។
ករណីនេះបានកើតឡើងនៅព្រឹកថ្ងៃទី២១ កក្កដា ឆ្នាំ២០២៤ នៅចំណតកាណូតប្រឡាយទាហានស្លាបច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍។
បើតាមតំណាងប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់លើកគ្នាមកតវ៉ានេះ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសសម្តេចបវរធិបតី ជួយពិនិត្យអន្តរាគមន៍បើកច្រកព្រំដែនផ្លូវទឹក នៃច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍នេះឡើងវិញ ដោយច្រកទ្វាព្រំដែនផ្លូវទឹកតែមួយគត់នៃខេត្តស្វាយរៀង ដែលអាជីវករខ្មែរបានបង្កើតចំណតទូកកាណូត នាំទំនិញចេញទៅប្រទេសវៀតណាមជាពិសេស ផលិតផលស្រូវ ដែលអាជីវករបានដើរប្រមូលទិញពីបណ្តាខេត្តនានាទូទាំងប្រទេស នាំចេញទៅប្រទេសវៀតណាម តាមច្រកផ្លូវទឹកនេះ ។
ការបើកទ្វារនេះបានបង្កើតការងារឲ្យអាជីវករ និងកម្មករកម្មការិនីប្រមាណ៨០០នាក់បម្រើការងារនៅទីនេះនិងបង្កងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរធ្វើស្រែនៅក្នុងស្រុកកំពង់រោទ៌ លក់ផលិតផលស្រូវផ្ទាល់ដល់ឈ្មួញវៀតណាមតែម្តងដោយឈ្មួញវៀតណាមចូលទូកកាណូតដល់បេន រថយន្ត ដឹកស្រូវក៏ងាយស្រួល។
ពេលភាគីវៀតណាមបិទព្រំដែនផ្លូវទឹកប្រឡាយទាហានព្រៃវល្លិ៍នេះធ្វើឲ្យប៉ះពាល់ដល់កម្មករលីសែងនិងអាជីវករខ្មែរយ៉ាងខ្លាំង ដោយការបិទនេះមិនដឹងពីមូលហេតុ។
ច្រកព្រំដែនផ្លូវទឹកនេះបានបិទអស់រយៈពេល៣ខែមកហើយ ។ ក្តីបារម្ភធំបំផុត គឺខ្លាចវៀតណាមបិទ ហើយបើកផែស្រូវនៅខាងប្រទេសគេ ដែលធ្វើឲ្យអាជីវករនិងកម្មករ ប្រកបមុខរបរនៅបេនកាណូតនេះមានការពិបាក កម្មករបាត់បង់ការងារ និងធ្វើឲ្យបាត់បង់ផលប្រយោជន៍រួមជាខ្លាំង ព្រោះផ្លូវទឹកព្រៃវល្លិ៍ កន្លងមកនាំស្រូវចេញទៅប្រទេសវៀតណាមក្នុង១ថ្ងៃចន្លោះពី៥,០០០តោនទៅ១០,០០០តោន ជាពិសេសជួយដល់កម្មករខ្មែរដែលបម្រើការនេះបេនកាណូតនេះចំនួន៨០០នាក់ទាំងប្រុសទាំងស្រី ពួកគាត់ម្នាក់ៗអាចរកចំណូលបានចន្លោះពី៧ម៉ឺនទៅ១សែន៥ម៉ឺនរៀលក្នុង១ថ្ងៃ។
នៅពេលវៀតណាមបិទច្រកនេះធ្វើឲ្យពួកគាត់អត់ការងារធ្វើ បង្កឲ្យមានការលំបាកក្នុងជីវភាពគ្រួសារយ៉ាងខ្លាំង។តំណាងប្រជាពលរដ្ឋបន្តទៀតថា ពួកគាត់បានយកសំណើរទៅដាក់នៅ តាមមន្ទីរពាក់ពន្ធ័ទៅដាក់នៅសភាពាណិជ្ជកម្មខេត្តទៅសាលាខេត្តស្វាយរៀងសុំឲ្យឯកឧត្តមអភិបាលខេត្តដោះស្រាយ ក៏ប៉ុន្តែពុំឃើញមានដំណោះស្រាយទើបនាំគ្នាមកតវ៉ាសុំឲ្យប្រមុខរាជរដ្ឋាភិបាលមេត្តាជួយអន្តរាគមន៍ដោះស្រាយ។
ក្រុមអាជីវករនិងកម្មករ ព្រមទាំងប្រជាពលរដ្ឋស្រុកកំពង់រោទ៌សូមសំណូមពរដល់សម្តេចបវធិបតីហ៊ុនម៉ាណែត មេត្តាជួយអន្តរាគមន៍បើកច្រកផ្លូវទឹកប្រឡាយទាហាននេះឡើងវិញ ដើម្បីឲ្យអាជីវករនិងកម្មករព្រមទាំងប្រជាពលរដ្ឋមានមុខរបរ ហើយបានដំណើរការនាំស្រូវចេញ ទៅប្រទេសវៀតណាមបានរលូន ជាពិសេសស្រូវកំពុងមានទីផ្សារនាំចេញ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងបានទេទូរសព្ទ័ចូលហើយគាត់ឆ្លើយថាជាប់រវល់ ហើយបានបិទទូរស័ព្ទ ។
សូមបញ្ជាក់ លោកប៉ាង ឡេង ប្រធានច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានឆ្លើយតបតាមទូរសព្ទ័ឱ្យដឹងថា លោកអភិបាលខេត្តស្វាយរៀង បានទៅជួបពិភាក្សាជាមួយអភិបាលខេត្តឡុងអាន ប្រទេសវៀតណាមកាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ រួចហើយ ក៏ប៉ុន្តែភាគីវៀតណាមមិនទាន់ឆ្លើយតប ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ