លុយដុល្លារចាស់ ឬប្រឡាក់ អាចចាយបាននៅសៀមរាប
- ភ្នំពេញ
ធនាគារជាតិនៃកម្ពុជាបានអះអាងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថា លុយដុល្លារចាស់ ឬប្រឡាក់ អាចចាយបានងាយស្រួលនៅសៀមរាប ខណៈដែលលុយក្រដាស២០ និង៥០ ក៏អាចសំបូរជាងមុនដែរ…
ធនាគារជាតិនៃកម្ពុជាបានអះអាងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថា លុយដុល្លារចាស់ ឬប្រឡាក់ អាចចាយបានងាយស្រួលនៅសៀមរាប ខណៈដែលលុយក្រដាស២០ និង៥០ ក៏អាចសំបូរជាងមុនដែរ…
ធនាគារជាតិនៃកម្ពុជាបានអះអាងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថា លុយដុល្លារចាស់ ឬប្រឡាក់ អាចចាយបានងាយស្រួលនៅសៀមរាប ខណៈដែលលុយក្រដាស២០ និង៥០ ក៏អាចសំបូរជាងមុនដែរ ។
ប្រភពដដែលបានអះអាងថា ការសម្រេចនេះ គឺក្រោយពេលដែលមានការប្រជុំពិភាក្សារវាង លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ ជាមួយនឹងអ្នកពាក់ព័ន្ធនៅខេត្តសៀមរាប ក្រោយពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវជាសាធារណៈកាលពីថ្ងៃទី ១៨ ខែកក្កដា កន្លងទៅ ។
ធនាគារជាតិនៃកម្ពុជាបានប្រកាសថា ចំពោះយន្តការបន្ទាន់ ដែលនឹងត្រូវអនុវត្តនៅខេត្តសៀមរាប គឺតម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួនលើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។
ប្រភពដដែលបានបន្តថា ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំង ដែលគិតថាមិនគួរបន្តឱ្យចរា
ចរណ៍នៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាប ត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញនោះទេ។
ប្រភពដដែលបានបន្ថែមថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបត្រូវដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ២០ដុល្លារអាមេរិក និង៥០ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ១០០ដុល្លារអាមរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែក ការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។
ចំណែកឯយន្តការបន្តទៀតមាន គឺធនាគារជាតិនៃកម្ពុជា ជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ Bakong Tourist App ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា ។
ចែករំលែកព័តមាននេះ