អណ្តើកហ្លួងនៅកម្ពុជា នៅសល់ប្រមាណ១០០ក្បាលប៉ុណ្ណោះ
- ភ្នំពេញ
នៅក្នុងចំណោមអណ្តើក ដែលមានវត្ថមាននៅកម្ពុជា អណ្តើកហ្លួង ត្រូវបានគេដឹងថា គឺជាប្រភេទសត្វដ៏កម្របំផុតនៅកម្ពុជា ដោយវានៅសល់ប្រមាណជា
នៅក្នុងចំណោមអណ្តើក ដែលមានវត្ថមាននៅកម្ពុជា អណ្តើកហ្លួង ត្រូវបានគេដឹងថា គឺជាប្រភេទសត្វដ៏កម្របំផុតនៅកម្ពុជា ដោយវានៅសល់ប្រមាណជា
នៅក្នុងចំណោមអណ្តើក ដែលមានវត្ថមាននៅកម្ពុជា អណ្តើកហ្លួង ត្រូវបានគេដឹងថា គឺជាប្រភេទសត្វដ៏កម្របំផុតនៅកម្ពុជា ដោយវានៅសល់ប្រមាណជា ១០០ ក្បាល ប៉ុណ្ណោះ ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ថា ចំនួនសរុបនៃសត្វនេះ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល១០០ក្បាលប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។
ប្រភពដដែល បានបន្តថា អណ្តើកហ្លួង ត្រូវបានប្រកាសថា ជាសត្វល្មូនតំណាងជាតិរបស់កម្ពុជា ក្នុងឆ្នាំ ២០០៥ ហើយវាជាសត្វដែលត្រូវបានប្រទះឃើញមានវត្តមាន តែនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។
ដោយសារតែស្ថានភាពបែបនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅសម្ពោធស្រះចិញ្ចឹម និងបង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន នៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ទីនោះ គឺជាទីកន្លែងមានសុវត្ថិភាព សម្រាប់ការអភិរក្សសត្វអណ្តើកហ្លួង និងក្រពើត្រី តាមរយៈការចិញ្ចឹមមើលថែ បង្កាត់ពូជ និងភ្ញាស់ពងកូនអណ្តើកហ្លួង និងក្រពើត្រី រហូតដល់ពួកវាធំធាត់អាចលែងចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលជាទីជម្រកធម្មជាតិរបស់ពួកវា។
នាឱកាសនោះ លោក រដ្ឋមន្ដ្រី បានចូលរួមលែងអណ្តើកហ្លួងចំនួន២០ក្បាល ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ក្នុងនោះអណ្តើកហ្លួងចំនួន១២ក្បាល មានបំពាក់ឧបករណ៍បញ្ជូនសំឡេង ដើម្បីតាមដានចលនា អត្រារស់រាន និងការប្រើប្រាស់ទីជម្រករបស់អណ្តើកហ្លួងទាំងនោះ។
ការអង្កេតតាមដានសត្វអណ្តើកហ្លួងទាំងនេះ បន្ទាប់ពីពួកវាត្រូវបានលែងចូលទីជម្រកធម្មជាតិ ពិតជាមានសារសំខាន់ណាស់ក្នុងការការពារ និងស្តារចំនួនសត្វអណ្តើកហ្លួងឱ្យកើនឡើងវិញក្នុងទីជម្រកធម្មជាតិ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ