អាសូរ! មន្រ្តីក្រសួងបរិស្ថាន១រូប ជួបគ្រោះអកុសល តាមផ្លូវជាតិលេខ១
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខណៈមេឃកំពុងតែធ្លាក់ភ្លៀង មានរថយន្តមួយគ្រឿងបើកបុកម៉ូតូបុរសម្នាក់
រាជធានីភ្នំពេញ ៖ ខណៈមេឃកំពុងតែធ្លាក់ភ្លៀង មានរថយន្តមួយគ្រឿងបើកបុកម៉ូតូបុរសម្នាក់
រាជធានីភ្នំពេញ ៖ ខណៈមេឃកំពុងតែធ្លាក់ភ្លៀង មានរថយន្តមួយគ្រឿងបើកបុកម៉ូតូបុរសម្នាក់ដែលគេដឹងថាជាមន្រ្តីក្រសួងបរិស្ថាន យ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លា.ប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើករថយន្តរត់គេចបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៤ នៅចំណុចមុខផ្លូវចូលដេប៉ូតេលា (ហេង លី) តាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាអ្នកបើកបរម៉ូតូដែលបានបាត់បង់ជីវិតឈ្មោះ ទេព ប៊ុននី ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្រ្តីក្រសួងបរិស្ថាន ស្នាក់នៅផ្ទះលេខ៤អា ផ្លូវម៉ៃដា២០០៤ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ ១៩ ១-៦៨៩៥ ធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ចំណែករថយន្តសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២L-៧៩៤៣ ក្នុងរថយន្តអត់មានកៅអីទេ ជារថយន្តដឹកទំនិញ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលអោយអ្នកបើកបរម៉ូតូបោកក្បាលទៅនឹងកញ្ចក់រថយន្តបាក់កស្លា.ប់គួរឲ្យរន្ធ.ត់ ។ ភ្លាមៗអ្នកបើករថយន្តឃើញបែបនេះ ក៏បើកទ្វាររថយន្តរត់គេចពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងសហការជាមួយការិយាល័យចរាចរណ៍វាស់វែង និងយករថយន្ត រួមទាំងម៉ូតូទៅរក្សាទុក រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តមកសាកសួរនាំបន្តទៀត ។ ចំណែកស.ពជនរងគ្រោះជាមន្រ្តីក្រសួងបរិស្ថាន ត្រូវបានសមត្ថកិច្ចទាក់ទងខាងក្រុមការងារនៅក្រសួងបរិស្ថានមកទទួលយកសពទៅតម្កល់ទុកជាបណ្ដោះអាសន្នសិន ដោយសារគ្រួសាររបស់ជនរងគ្រោះនៅខេត្តឆ្ងាយ ។ បច្ចុប្បន្ន ស.ពត្រូវបានតម្កល់ទុកនៅវត្តឫស្សីស្រស់ តាមផ្លូវបេតុងកោះនរោ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ