សាច់បង្កកជាង៣តោន នាំពីហូឡង់ និងចិន ត្រូវចាប់ និងបំផ្លាញចោល
- ភ្នំពេញ
សាច់បង្កកជាង៣តោន នាំពីហូឡង់ និងចិន ត្រូវចាប់ និងបំផ្លាញចោល
សាច់បង្កកជាង៣តោន នាំពីហូឡង់ និងចិន ត្រូវចាប់ និងបំផ្លាញចោល
សាច់បង្កក និងគ្រឿងក្នុងសត្វ ប្រមាណជាជាង៣តោន ដែលគេលួចនាំចូលពីហូឡង់ និងចិន ត្រូវសមត្ថកិច្ចជំនាញរឹបអូស និងបំផ្លាញចោល កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។
ក្រសួងពាណិជ្ជកម្ម បានអះអាងថា សាច់បង្កកទាំងនេះ រួមមាន ៖ ចុងស្លាបមាន់ ទម្ងន់ ២.១៩០គីឡូក្រាម និងពោះវៀនជ្រូក ទម្ងន់ ១.០០៥គីឡូក្រាម សរុប ៣.១៩៥គីឡូក្រាម ដែលបាននាំចូលពីប្រទេសហូឡង់ និងប្រទេសចិន ដោយខុសច្បាប់ ។
ប្រភពដដែល បានឲ្យដឹងថា ចំណាត់ការនេះ គឺធ្វើឡើងដោយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រាជធានីភ្នំពេញ បានសហការជាមួយមន្ត្រីគយតំបន់១ នៃអគ្គនាយកដ្នានគយ និងរដ្ឋាករកម្ពុជា ។
ប្រភពដដែល បានឲ្យដឹងថា ទំនិញទាំងនេះ ជាទំនិញល្មើសនឹងសេចក្តីប្រកាសជូនដំណឹង ចេញដោយក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុងបង្កក និងបំណែកសាច់បង្កក ដើម្បីធ្វើការដុតកម្ទេចចោល និងចាត់វិធានការទៅតាមនីតិវិធី។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ