ជិះម៉ូតូវ៉ាជែងកណ្តាលថ្នល់ ជ្រុលទៅបុ.កគូថរថយន្ត ដួ.លបោ.កបា.ក់ក ស្លា.ប់២នាក់
- ព្រៃវែង
ខេត្តព្រៃវែង ៖ បុរស២នាក់ បានបាក់ដៃជើង និងបាក់ក ស្លា.ប់ភ្លាមៗមួយរំពេចន៍ បន្ទាប់ពីជនរង
ខេត្តព្រៃវែង ៖ បុរស២នាក់ បានបាក់ដៃជើង និងបាក់ក ស្លា.ប់ភ្លាមៗមួយរំពេចន៍ បន្ទាប់ពីជនរង
ខេត្តព្រៃវែង ៖ បុរស២នាក់ បានបាក់ដៃជើង និងបាក់ក ស្លាប់ភ្លាមៗមួយរំពេចន៍ បន្ទាប់ពីជនរងគ្រោះទាំង២នាក់ជិះម៉ូតូវ៉ាជែងកណ្តាលថ្នល់ ហើយជ្រុលទៅបុកគូថរថយន្តដែលបើកនៅខាងមុខទិសដៅស្របគ្នា។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ថ្ងៃទី ១៨ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។
ជនរងគ្រោះក្នុងករណីនេះ ម្នាក់ឈ្មោះ សុខ ហេង ភេទប្រុស អាយុ33ឆ្នាំ មុខរបរជាកម្មករ
និងម្នាក់ទៀតឈ្មោះ ឆន ហាន ភេទប្រុស អាយុ32ឆ្នាំ ជាកម្មករ អ្នកទាំង2មានទីលំនៅក្នុងភូមិ4 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។
តាមប្រភពត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូ១គ្រឿងម៉ាក future បើកពីលិចទីកើត ក្នុងល្បឿនលឿនវ៉ាជែងពេញផ្លូវ លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកគូថរថយន្តដែលបើកនៅខាងមុខ បណ្តាលអោយរថយន្តដាច់ធ្លាក់កង់សាគួរនៅកន្លែងកើតហេតុ ចំណែកម៉ូតូជនរងគ្រោះ បានដួលបោកនឹងថ្នល់យ៉ាងខ្លាំង បណ្តាលអោយអ្នកជិះម៉ូតូទាំង2នាក់ បាក់កស្លាប់ភ្លាមៗនៅហ្នឹងកន្លែង រីឯរថយន្តដែលត្រូវគេបុក បានបើករត់គេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍កុំអោយកកស្ទះ និងទាក់ទងទៅគ្រួសារសព យកសពទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ