ស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ កំពុងស្ថិតក្រោមការបន្តតាមដាន
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក ចាន់
ខេត្តព្រះសីហនុ ៖ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក ចាន់
ខេត្តព្រះសីហនុ ៖ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា កាលពីយប់ថ្ងៃទី១៨ មិថុនា ២០២៤ បានចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលជន់លិចដោយទឹកភ្លៀង។
តាមការពិនិត្យជាក់ស្តែង ស្ថានភាពទឹកជំនន់ដោយសារទឹកភ្លៀងពុំមានអ្វីគួអោយកត់សម្គាល់ ហេីយអាជ្ញាធរកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ និងមេីលភូមិសាស្រ្តទីទួលសុវត្ថិភាពដេីម្បីត្រៀមលក្ខណៈសង្គ្រោះប្រជាពលរដ្ឋអោយទាន់ពេវេលា បើសិនជាទឹកធ្លាក់ខ្លាំង នាំឱ្យជន់លិចបន្ត។ ចំណែកធាតុអាកាសភ្លៀង-រាំងៗពុំទាន់ប្រឈមនៅឡេីយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ មុនមួយថ្ងៃ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមតំណាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរស្រុក ឃុំ អញ្ជើញចុះពិនិត្យមើលតំបន់មួយចំនួនដែលរងនូវជំនន់ទឹកភ្លៀងជន់លិច នៅក្នុងភូមិសាស្រ្តស្រុកកំពង់សីលា ។
លោកអភិបាលរងខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ក្នុងពេលមានភ្លៀងធ្លាក់ច្រើន មានទឹកជំនន់ និងខ្យល់កន្ត្រាក់ជាដើម ក្នុងនោះអាជ្ញាធរបានត្រៀមបម្រុងគ្រប់បែបយ៉ាងដើម្បីជួយសង្គ្រោះពលរដ្ឋដែលជួបគ្រោះធម្មជាតិ ៕
ចែករំលែកព័តមាននេះ