អស់អីលួ.ច! ១ក្រុមជិះម៉ូតូលួ.ចទុរេន លុះពលរដ្ឋនិងម្ចាស់ទុរេនដេញតាម លើកឌឺទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ១ក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងបានលួចយកទុរេនរបស់អាជីវក
រាជធានីភ្នំពេញ ៖ ជនសង្ស័យ១ក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងបានលួចយកទុរេនរបស់អាជីវក
រាជធានីភ្នំពេញ ៖ ជនសង្ស័យ១ក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងបានលួចយកទុរេនរបស់អាជីវករដាក់លក់នៅតាមផ្លូវ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ និងម្ចាស់ទុរេន ដេញតាមឃាត់បានម្នាក់ និងម៉ូតូមួយគ្រឿង ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្សារកណ្តាល ស្ថិតនៅសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីបងប្អូនប្រជាពលរដ្ឋអ្នកដែលដេញតាមក្រុមជនសង្ស័យ បានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ អាជីវករលក់ដូរទុរេន បានបកទុរេនដាក់លក់នៅលើផ្លូវម្តុំផ្សារកណ្តាល បន្ទាប់មកក៏ស្រាប់តែឃើញជនសង្ស័យ១ក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកធ្វើសកម្មភាពលួចយកទុរេនបកហើយនោះចំនួន១គីឡូកន្លះ ។
តាមប្រភពដដែលបានបន្តថា បន្ទាប់មកមានបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អ្នកលក់ទុរេន បាននាំគ្នាដេញតាមក្រុមជនសង្ស័យខាងលើ ក្នុងនោះម៉ូតូមួយគ្រឿងជិះគ្នា២នាក់បានជិះរត់គេចខ្លួនបាត់ នៅសល់ម៉ូតូមួយគ្រឿងទៀតជិះគ្នា២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញប្រផាប់ចាប់ពភីង រហូតឃាត់បានម្នាក់ជាអ្នកបើកម៉ូតូ ចំណែកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-5738 និងអ្នកលួចបានរត់គេចខ្លួនបាត់។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈពេលជនសង្ស័យលួចទុរេនបានហើយពេលបងប្អូនប្រជាពលរដ្ឋកំពុងតែដេញតាមនោះ ជនសង្ស័យបានលើកទុរេនឌឺដងដាក់បងប្អូនប្រជាពលរដ្ឋដែលកំពុងដេញតាម លុះពេលបងប្អូនប្រជាពលរដ្ឋដេញឃាត់បានម្នាក់ ជនសង្ស័យដែលលើកទុរេនឌឺដងដាក់បងប្អូនប្រជាពលរដ្ឋបានបោះចោលទុរេននោះ រួចរត់កាត់ភក់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអ្នកលក់ទុរេន បាននាំជនសង្ស័យម្នាក់ព្រមទាំងម៉ូតូយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ