ក្តាមថ្មកោះកុង ត្រៀមចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ
- ភ្នំពេញ
ក្តាមថ្មកោះកុង ដែលជាអាហារសមុទ្រដ៏មានរសជាតិ ត្រូវបានក្រុមមន្ត្រីកម្ពុជា រៀបចំធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ
ក្តាមថ្មកោះកុង ដែលជាអាហារសមុទ្រដ៏មានរសជាតិ ត្រូវបានក្រុមមន្ត្រីកម្ពុជា រៀបចំធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ
ក្តាមថ្មកោះកុង ដែលជាអាហារសមុទ្រដ៏មានរសជាតិ ត្រូវបានក្រុមមន្ត្រីកម្ពុជា រៀបចំធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ។
ពាក់ព័ន្ធនឹងដំណើរការចុះបញ្ជីផលិតផលទំនិញម៉ាកសម្គាល់ភូមិសាស្ត្រនេះ គឺត្រូវបានក្រុមមន្ត្រីកម្ពុជា ពន្យល់មន្ត្រីនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅក្នុងអំឡុងពេលដែលបានទៅដល់ទីស្នាក់ការអង្គការនេះ នៅក្នុងប្រទេសស្វីស កាលពីពេលថ្មីៗនេះ ។
តាមសេចក្តីរាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៦ ខែកក្កដា បានឲ្យដឹងថា គម្រោងយកក្តាមថ្មកោះកុង ចុះបញ្ជីជាទំនិញម៉ាកសម្គាល់ភូមិសាស្ត្រនេះ គឺត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជំនាញការនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានចុះធ្វើការស្រាវជ្រាវអំពីសក្តានុពលក្តាមថ្មកោះកុង ចំនួន៣លើករួចមកហើយ ។
មកដល់ពេលនេះ ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រកម្ពុជា ដែលកម្ពុជាបានចុះបញ្ជី ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ រួមមាន ៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ផ្កាអំបិលកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគីរី ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ