មុខសញ្ញាឆ.ក់កាបូ.បស្ពាយបុគ្គលិកទូរទស្សន៍ហង្សមាស ត្រូវបញ្ជូនទៅតុលាការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និង
រាជធានីភ្នំពេញ ៖ ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និង
រាជធានីភ្នំពេញ ៖ ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៤ និងទី១៦ ខែកក្កដា ឆ្នាំ ២០២៤ កម្លាំងជំនាញការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ ពាក់ព័ន្ធឆក់យកកាបូបស្ពាយ បុគ្គលិកទូរទស្សន៍ហង្សមាស ប្រព្រឹត្តនៅចំណុចមុខផ្សារស៊ីធីម៉ល ផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៤ ។
ករណីខាងលើនេះលោកវរសេនីយ៍ ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល បានឱ្យដឹងថា ជនសង្ស័យចំនួន ០៣ នាក់ ត្រូវបានឃាត់ ខ្លួនរួមមាន ៖
១-ឈ្មោះ សួស សុវណ្ណវិរៈ ភេទប្រុស អាយុ២៧ ឆ្នាំ
២-ឈ្មោះ គឿង សុជាតិ ភេទប្រុស អាយុ៣៧ ឆ្នាំ
៣-ឈ្មោះ ផាត់ យូសែប ហៅ យ៉េប ភេទប្រុស អាយុ២២ ឆ្នាំ
វត្ថុតាងចាប់យកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IL-2091 ម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KQ-4171 ម៉ូតូម៉ាក ហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JP-0561 មួកសុវត្ថិភាព ចំនួន ១-អាវដៃវែង ពណ៌ខ្មៅ ចំនួន១ កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន១ (ជារបស់ជនរងគ្រោះ) កុំព្យូទ័រឡេបថប់ ម៉ាក ASUS ពណ៌ប្រផេះ ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ) ។
សម្ភារបាត់បង់ កាបូបស្ពាយពណ៌ខ្មៅ ចំនួន ០១.កុំព្យូទ័រ ឡេ បថប់ម៉ាក ASUS ពណ៌ប្រផេះ ចំនួន១ គ្រឿង, ប្រអប់ដាក់ឯកសារមួយចំនួន, កាបូបប្រាក់ចំនួន១ អត្តសញ្ញាណ ប័ណ្ណ កាត ធនាគារ កាត ប.ស.ស និងកាតបុគ្គលិក ទូរទស្សន៍ ហង្ស មាស ។
ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ