បើកប្រាក់ខែថ្មីៗ! មេការយកលើសគេ ភាគីម្ខាងទៀតមិនព្រម ផ្ទុះជម្លោះ ស្លា.ប់ម្នាក់ របួសធ្ងន់ម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជាជនជាតិបង់ក្លាដេសពីរនាក់បានឈ្លោះប្រកែកគ្នារឿងចែកលុយមិនត្រូវ
រាជធានីភ្នំពេញ ៖ បុរសជាជនជាតិបង់ក្លាដេសពីរនាក់បានឈ្លោះប្រកែកគ្នារឿងចែកលុយមិនត្រូវ
រាជធានីភ្នំពេញ ៖ បុរសជាជនជាតិបង់ក្លាដេសពីរនាក់បានឈ្លោះប្រកែកគ្នារឿងចែកលុយមិនត្រូវក៏ឈានដល់ការឈ្លោះប្រកែកគ្នា រហូតយកកាំបិតដេញចាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ។
ហេតុការណ៍ការខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះជួលមួយកន្លែង ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។
បុរសរងគ្រោះទាំង២នាក់ដែលស្លាប់ និងរបួសធ្ងន់ខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិបង់ក្លាដែស ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ ទើបតែបានបើកលុយប្រាក់ខែថ្មីៗពីកន្លែងធ្វើការរោងចក្រ រួចត្រឡប់មកបន្ទប់ជួលវិញ ក៏យកលុយនោះមកចែកគ្នា ។ ដោយភាគីម្ខាងជាមេការបានយកលើសគេ ទើបធ្វើឲ្យម្ខាងទៀតកើតទុក្ខមិនសុខចិត្តខឹងសម្បារយ៉ាងខ្លាំង មិនព្រម ក៏យកលុយនោះទៅហែកចោលរាយប៉ាយពេញតែផ្លូវនៅមុខផ្ទះជួល ។
តាមប្រភពដដែលបានបន្តថា លុះមួយសន្ទុះក្រោយមក អ្នកទាំងពីរបានឈ្លោះប្រកែកគ្នារួចហើយវាយប្រតាយប្រតប់គ្នា រហូតឈានដល់យកកាំបិតចុងស្រួចដេញចាក់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗនោះស្រាប់តែមានម្នាក់បានរត់គេចចេញពីក្នុងបន្ទប់ជួល ស្រែកអោយគេជួយ និងសំរូតចុះតាមសំយាបផ្ទះខាងមុខធ្លាក់មកខាងក្រោមហូរឈាមជោក ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បង្កការភ្ញាក់ផ្អើល និងបានទាក់ទងទៅរថយន្ត៧១១ កងពលតូចលេខ៧០ដឹកជនរងគ្រោះទាំង២នាក់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗដែរ ប៉ុន្តែជាអកុសលជនរងគ្រោះម្នាក់បានស្លា.ប់ ចំណែកម្នាក់ទៀតកំពុងតែសង្រ្គោះបន្ទាន់ ។
ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ បានចុះទៅធ្វើការសួរនៅចំណុចខាងលើ រួចធ្វើការនាំខ្លួនជនជាតិបរទេសបង់ក្លាដេសចំនួន៤នាក់ដែលស្នាក់នៅបន្ទប់ជួលជិតគ្នាយកទៅប៉ុស្តិ៍នគរបាល ដើម្បីសួរនាំបំភ្លឺ និងស្រាវជ្រាវរកមូលហេតុបន្ត ៕
ចែករំលែកព័តមាននេះ