កម្មករកម្ពុជា អាចផលិតឧបករណ៍វាស់ជាតិស្ករ
- ភ្នំពេញ
កម្មករកម្ពុជា កំពុងផលិតឧបករណ៍វាស់ជាតិស្ករ និងគ្រឿងបង្គុំអេឡិចត្រូនិកមួយចំនួន ។ នេះបើតាមការចែករំលែកដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១
កម្មករកម្ពុជា កំពុងផលិតឧបករណ៍វាស់ជាតិស្ករ និងគ្រឿងបង្គុំអេឡិចត្រូនិកមួយចំនួន ។ នេះបើតាមការចែករំលែកដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១
កម្មករកម្ពុជា កំពុងផលិតឧបករណ៍វាស់ជាតិស្ករ និងគ្រឿងបង្គុំអេឡិចត្រូនិកមួយចំនួន ។ នេះបើតាមការចែករំលែកដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ។
លោកបានចែករំលែកទៀតថា ក្រៅពីឧបករណ៍វាស់ជាតិស្ករ កម្មករក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) គឺកំពុងផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរស័ព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម។
លោកបានចែករំលែកបែបនេះ ក្រោយពេលដែលបានជួបជាមួយនឹងគណៈប្រតិភូក្រុមហ៊ុន មីនេបៀមីត្សូមី ដើម្បីពិភាក្សាផ្ដល់កិច្ចសម្របសម្រួលលើគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនក្នុងខេត្តពោធិ៍សាត់ ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ