ចូលអង្គរលើកក្រោយកាន់តែប្លែក និងស្រស់ស្អាត
- សៀមរាប
អ្នកដែលមានឱកាសធ្វើដំណើរទៅសៀមរាប ហើយចូលដើរលេងនៅអង្គរនៅពេលឆាប់ៗខាងមុខនេះ ដឹងតែប្លែក និងកាន់តែស្រស់ស្អាត ដោយសារអាជ្ញាធរជាតិអប្សរា
អ្នកដែលមានឱកាសធ្វើដំណើរទៅសៀមរាប ហើយចូលដើរលេងនៅអង្គរនៅពេលឆាប់ៗខាងមុខនេះ ដឹងតែប្លែក និងកាន់តែស្រស់ស្អាត ដោយសារអាជ្ញាធរជាតិអប្សរា
អ្នកដែលមានឱកាសធ្វើដំណើរទៅសៀមរាប ហើយចូលដើរលេងនៅអង្គរនៅពេលឆាប់ៗខាងមុខនេះ ដឹងតែប្លែក និងកាន់តែស្រស់ស្អាត ដោយសារអាជ្ញាធរជាតិអប្សរា ដកទំនប់ការពារចេញពីការដ្ឋានរបស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្តហើយ ។
អាជ្ញាធរជាតិអប្សរា បានអះអាងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ថា ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹក ក្នុងអំឡុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនោះ ចេញវិញហើយ ដើម្បីគ្រប់គ្រងលំហូរទឹក ឱ្យមានសភាពដូចដើមឡើងវិញ។
ប្រភពដដែល បានអះអាងថា ការដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹកបណ្ដោះអាសន្ននេះ បន្ទាប់ពីស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានជួសជុលរួចរាល់ជាស្ថាពរ។
អ្នកស្រី អួន ស៊ីណាង មន្ត្រីបច្ចេកទេស និងជាអ្នកទទួលបន្ទុកដកទំនប់ការពារ មានប្រសាសន៍ថា គម្រោងជួសជុលស្ពានហានខាងលិចប្រាសាទអង្គរវត្ត បានបញ្ចប់កាលពីចុងឆ្នាំ២០២៣ ហើយការ ងារដែលនៅសេសសល់ គឺការដកទំនប់ការពារដែលទប់ទឹកមិនឱ្យចូលការដ្ឋានកាលណោះចេញវិញ។
ទំនប់ដី ដែលធ្វើការពារទឹកបណ្ដោះអាសន្ន ក្នុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនោះ មានបណ្តោយប្រវែង២៣០ម៉ែត្រ ទទឹង៤ម៉ែត្រកន្លះ និងកម្ពស់២ម៉ែត្រកន្លះ។
ការដកទំនប់ការពារនេះ មិនត្រឹមតែបើកលំហូរទឹក ឱ្យមានសភាពដូចដើមវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើនភាពស្រស់ស្រាយ សោភ័ណភាពរបស់ស្ពាន ដើម្បីឱ្យភ្ញៀវទេសចរអាចអង្គុយមើលពីច្រាំងកសិន្ធុ ឃើញពីភាពរឹងមាំនៃរចនាសម្ព័ន្ធស្ពាន ដែលទើបតែជួសជុលរួច មានភាពរឹងមាំផងដែរ។
អ្នកស្រី អួន ស៊ីណាង ឱ្យដឹងទៀតថា ការដកទំនប់ការពារចេញពីរបាំងស្ពានហាលនេះ គឺមានការពិបាកខ្លាំង ដោយត្រូវប្រើបច្ចេកទេសជ្រមុជទឹក កាយយកអាចម៍ដី និងលើកចេញពីក្នុងទឹកមកច្រកក្នុងការ៉ុង រួចដាក់លើក្បូន ហើយត្រូវទាញក្បូនជញ្ជូនមករក្សាទុកនៅលើគោកជាដើម៕
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ