រាជធានីភ្នំពេញ ៖ បុរសជាជនពិការម្នាក់ បានអស់សង្ឃឹមក្នុងជីវិត ហើយបានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីនគរបាល នាំគ្នាឃាត់ទាន់ ។
ការប៉ុនប៉ងធ្វើអត្តឃាតនេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ០៩និង៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៤ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសរូបនោះ ពុំប្រាប់អោយស្គាល់អត្តសញ្ញាណឡើយ ហើយអាយុប្រហែលជាង៣០ឆ្នាំ ជាជនពិការជើងឆ្វេង ដើរដោយឈើច្រត់។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ បានឈប់នៅលើស្ពាន ហើយបានតោងបង្កាន់ដៃឡើងទៅ ហើយជើងនៅខាងក្រៅបង្កាន់ដៃ ក្នុងគោលបំណងលោតទឹក តែពុំដាច់ចិត្តទេ ។ ភ្លាមៗ ប្រជាពលរដ្ឋ ក៍បានរាយការណ៍ទៅនគរបាលប្រចាំការនៅគល់ស្ពាន ហើយចុះទៅឃាត់ រួចដឹកតាមម៉ូតូកង់៣ យកទៅរង្វង់មូលតាព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វារ ។
តាមបុរសរូបនោះបានអោយដឹងថា មូលហេតុ ដែលធ្វើអោយរូបគាត់គិតខ្លួន ដោយតែអត់លុយកាក់ ហើយខ្លួនជាជនពិការហើយមានជំងឺប្រចាំកាយទៀត ។ បន្ទាប់ពីឃាត់សួរនាំ មានស្ត្រីម្នាក់ ក៍បានណែនាំ កុំអោយគិតខ្លី រួចក៍បាននាំត្រឡប់ទៅផ្ទះវិញបាត់ទៅ ៕
ចែករំលែកព័តមាននេះ