ត្រួតពិនិត្យតែលុយ គឺចប់! ឈ្មួញសម្រុកដឹកជញ្ជូនបន្លែផ្លែឈើគ្រប់ប្រភេទចេញពីវៀតណាមចូលមកស្រុកខ្មែរ ដូចគេហែកឋិន នៅស្រុកស្វាយជ្រំ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស បានលើកឡើងថា មានក្រុមឈ្មួញសម្រុក
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស បានលើកឡើងថា មានក្រុមឈ្មួញសម្រុក
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស បានលើកឡើងថា មានក្រុមឈ្មួញសម្រុក ដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាម ដូចគេហែកឋិន ដោយគ្មានសមត្ថកិច្ចជំនាញណាមកពិនិត្យពីសុវត្ថិភាពបន្លែផ្លើឈើ ទាំងនេះទេ មហាជនមានការព្រួយបារម្ភខ្លាចប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ហើយកន្លងមកលោកស្នងការនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងលោកឧត្តមសេនីយ៍ពេជ្រ វីរៈ ធ្លាប់បានចេញបទបញ្ជាលោកវរៈសេនីយ៍ទោ យ៉ន សុផល ប្រធានវរៈការពារព្រំដែនជើងគោកលេខ៦០៩ បិទចក្ររបៀងប៉ុស្តិ៍ក្រសាំងជ្រំមិនអនុញ្ញាតឲ្យឈ្មួញនាំបន្លែផ្លែឈើ តាមច្រករបៀងនេះទេ។
ប្រជាពលរដ្ឋលើកឡើងនេះកើតឡើងនៅព្រឹកថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤ នៅភូមិក្រសាំងជ្រំ ឃុំក្រួសស្រុកស្វាយជ្រំ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា បន្លែផ្លែឈើដែលឈ្មួញនាំចូលពីប្រទេសវៀតណាមរួមមាន ខ្ទឹមបារាំង ស្ពៃក្តោប ។រីឯផ្លែឈើ រួមមានផ្លែ ស្រកានាគ ខ្នុរ សាវម៉ាវ ធុរេន សង្ស័យមានផ្ទុកសារធាតុគីមី ប៉ះពាល់សុខភាពអ្នកបរិភោគ ដោយសារតែគ្មានមន្ត្រីជំនាញ មកពិនិត្យគុណភាពឡើយ ។ ឃើញតែហៅឡានឈប់ ហើយទទួលលុយរួចចប់ មិនដឹងប៉ុន្មានទេ ។ ហើយក៏មាននាំគ្រឿងកំប៉ុងគ្រប់មុខ ដូចជា ដំណាប់ផ្លែឈើ មៀន សាវម៉ៅ គូលេន។ល។ សង្ស័យមានផ្ទុកសារធាតុគីមី ប៉ះពាល់សុខភាពអ្នកបរិភោគ និងជាទំនិញគេចពន្ធខុសច្បាប់។
រីឯលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រករបៀងក្រសាំងជ្រំ ឃុបឃិតគ្នាបើកដៃឲ្យឈ្មួញនាំចូលដោយសេរី មិនស្តាប់តាមបទបញ្ជាររបស់លោកស្នងការនៃស្នងការដ្ឋាននគបាលខេត្តឡើយ នេះគឺគិតតែរឿងផលប្រយោជន៍។
ទាក់ទិនករណីនេះដែរ ឈ្មួញអ្នកដឹកផ្លែឈើម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រថយន្តដឹកផ្លែឈើ ម៉ាកទួរីស១គ្រឿង នគបាលវរៈការពារព្រំដែនប៉ុស្តិ៍ក្រសាំងជ្រំ យក៣ម៉ឺនរៀល ចៃគយសាខាខេត្តស្វាយរៀងយក៦ម៉ឺនរៀល ចៃគយចលត្រ័ យក៦ម៉ឺនរៀល ។ បើរថយន្តចំណុះ១៥តោន ចៃគយសាខាខេត្តយកតម្លៃ១០ម៉ឺនរៀល ចៃគយចល័តយក១០ម៉ឺនរៀល គឺរាប់ក្បាលរថយន្តយកតែម្តង( បានឈ្មួញហៅថាចៃគយ ដោយពួកគេស្លៀកពាក់ស៊ីវិល គ្មានពាក់ឯកសណ្ឋានទេ ចងអង្រឹងក្រោមដើមឈើអង្គុយកាក់រថយន្ត និងម៉ូតូ រ៉ឺម៉កយកលុយដោយគ្មានវិក្កយបត្រទេ ពេលមានអ្នកសារព័ត៌មានចុះទៅនាំគ្នាគេចខ្លួនចូលពួននៅផ្ទះអ្នកស្រុក)។
មហាជនបានសំណូមពរ ដល់លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមេត្តារឹតបន្តឹង មិនគួរ បណ្ដែតបណ្ដោយ ឲ្យលោក នាយប៉ុស្តិ៍នគរបាលច្រករបៀងក្រសាំងជ្រំ និងជនស៊ីវិលមិនមែនជាបុគ្គលិកស្ថាប័នរដ្ឋ មកដាក់កុងត្រូលជជុះជាច្រើនកន្លែងអង្គុយចាំយកលុយ យ៉ាងសុខស្រួលបំផុត ធ្វេីឲ្យប៉ះពាល់កិត្តិយសស្ថាបន័រដ្ឋយ៉ាងខ្លាំង។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា ពេលយប់វេលារំលងអាធ្រាត្រក្រុមឈ្មួញដឹកជញ្ជូន ទំនិញគេចពន្ធមានទាំងបារី និងស្ករសផងដែរ ចេញទៅស្រុកយួន តាមច្រករបៀងក្រសាំងជ្រំ យ៉ាងពេញបន្ទុក សមត្ថកិច្ចពាក់ព័ន្ធនៅច្រកនេះ ជាអ្នកបេីកភ្លើងខៀវបានជាពួកឈ្មួញហ៊ានធ្វើអ្វីៗតាមអំពេីចិត្ត ដោយគ្រាន់តែបង់ប្រាក់តាមផ្លូវ ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោក វរៈសេនីយ៍ យ៉ន សុផល ប្រធានវរៈការពារព្រំដែនគោកលេខ៦០៩បានទេ រហូតមកដល់ថ្ងៃទី១៧ កក្កដានេះ។ ទាកទិនករណីប្រជាពលរដ្ឋលើកឡើងនេះដែរមិនអាចរកការបំភ្លឺពីលោកប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងបានទេ ដោយទូរសព្ទ័ មិនចូល(០១២ ៧៥១ ៦១១ ) ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ