ការនាំចូលប្រេងឥន្ធនៈមកផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសនៅឆមាសទី១នៃឆ្នាំ២០២៤ បានកើនឡើង២២ភាគរយ ដោយមានតម្លៃជាទឹកប្រាក់ជាង១០០០លានដុល្លារ ។
របាយការណ៍មួយពីក្រសួងពាណិជ្ជកម្មបាននិយាយថា តម្លៃនៃការនាំចូលប្រេងម៉ាស៊ូត និងប្រេងសាំងមានចំនួនសរុប១,២៧ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេលខែមករាដល់ខែមិថុនាឆ្នាំនេះ កើនឡើង២២ភាគរយធៀបនឹងតម្លៃ១,០៤ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពដដែលបានបន្ថែមថា កម្ពុជាបានចំណាយប្រហែល៧៥៧,៥លានដុល្លារសម្រាប់ប្រេងម៉ាស៊ូត និង៥១២,៥លានដុល្លារសម្រាប់ប្រេងសាំងនៅក្នុងឆ្នាំ២០២៣។
ប្រភពដដែលបានបន្តថា ការនាំចូលប្រេងម៉ាស៊ូកើនឡើង១៦ភាគរយ ហើយប្រេងសាំងកើនឡើង៣១ភាគរយរៀងគ្នា ។ បច្ចុប្បន្ន កម្ពុជាពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងម៉ាស៊ូត និងប្រេងសាំង ដោយសារប្រេងបម្រុងបាតសមុទ្ររបស់ខ្លួនក្រោយពីបូមបានហើយក៏ខកខានឡើងវិញ ។
ក្រសួងរ៉ែ និងថាមពលបានព្យាករណ៍ថា តម្រូវការផលិតផលប្រេងនៅកម្ពុជានឹងកើនឡើងដល់ ៤,៨លានតោននៅឆ្នាំ២០៣០ កើនឡើងពី២,៨លានតោនក្នុងឆ្នាំ២០២០។ តម្លៃប្រេងសាំងធម្មតានៅតាមស្ថានីយនានាគឺ៤.៣០០រៀល ឬ១,០៥ដុល្លារក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតថ្លៃ៤.២០០ រៀល ឬ១,០២ដុល្លារ ។
ចែករំលែកព័តមាននេះ