រាជធានីភ្នំពេញ ៖ បុរសម្នាក់បានហិ.ង្សាវា.យគប់ដុំថ្មទៅលើនារីម្នាក់ បណ្ដាលអោយរងរបួសតិចតួច ដោយអត់មូលហេតុ ហើយព្យាយាមរត់គេច ក៏ត្រូវបងប្អូនជនរងគ្រោះដេញតាមចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើង ហើយយកទៅប្រគល់ឲ្យក្រុមគ្រួសារធ្វើការណែនាំបង្កអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដានេះ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្តីរបស់សាច់ញាតិនៃស្ត្រីរងគ្រោះ បើដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងអង្គុយលេងជិតប្រឡាយស្ទឹងមានជ័យ ហើយក៏ស្រាប់តែពេលនោះ បុរសជនបង្កមិនដឹងខឹងសម្បាររឿងអីទេ ព្រោះថា ពួកគេសុទ្ធតែជាអ្នកស្គាល់គ្នា ហើយបុរសរូបនោះបានដើរមកសំដៅលើស្ត្រីរងគ្រោះ ដែលកំពុងអង្គុយលេងជិតប្រឡាយទឹកស្អុយក៏បានប្រើហិ.ង្សាយកដៃវ៉ៃ ហើយយកដុំថ្មគ.ប់ បណ្ដាលឲ្យស្ត្រីរងគ្រោះរងរបួសជើងតិចតួច ។
ហើយបន្ទាប់មកបុរសជនបង្កបានរត់គេចមកដល់គល់ស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានសាច់ញាតិជនរងគ្រោះប្រជាពលរដ្ឋដេញចាប់បានបក្ខពួកម្នាក់មួយដៃមួយជើង រួចហើយក៏បាននាំបុរសខាងលើនឹងត្រូវប្រគល់ឲ្យឪពុកម្ដាយរបស់ជនបង្ក ដើម្បីធ្វើការអប់រំណែនាំឲ្យជនបង្កឈប់ធ្វើទង្វើបែបនេះជាបន្តទៀត រួចហើយក៏បំបែកផ្លូវគ្នាអស់ទៅ ៕
ចែករំលែកព័តមាននេះ